• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០

នាថ្ងៃទី ៩ ខែកញ្ញា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ (UNGA-៨០) បានបើកជាផ្លូវការនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។

សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត៖ THX/TTXVN

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock បានស្បថចូលកាន់តំណែងជាប្រធានថ្មីនៃមហាសន្និបាតលើកទី ៨០ ដោយហេតុនេះក្លាយជាប្រធានវ័យក្មេងបំផុត (អាយុ ៤៤ ឆ្នាំ) សម្រាប់មុខតំណែងនេះ។

ចំណុចកំពូលរបស់ UNGA-៨០ គឺជាសប្តាហ៍កម្រិតខ្ពស់ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ដល់ថ្ងៃទី ៣០ ខែកញ្ញា ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣។ UNGA-៨០ ប្រព្រឹត្តទៅក្នុងឱកាសដែលអង្គការពហុភាគីដ៏ធំបំផុតនៅលើភពផែនដីប្រារព្ធខួបលើកទី ៨០ របស់ខ្លួន ហើយនៅក្នុងបរិបទនៃពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមបែបប្រពៃណីក៏ដូចជាទើបលេចចេញ។ អ្នកសង្កេតការណ៍អន្តរជាតិរំពឹងថា មហាសន្និបាតលើកទី ៨០ ដែលជាស្ថាប័នបង្កើតគោលនយោបាយសំខាន់របស់អង្គការសហប្រជាជាតិនឹងរួមចំណែកលើកកម្ពស់កំណែទម្រង់អង្គការឆ្ពោះទៅរកភាពរហ័សរហួន ប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតបកាន់តែប្រសើរឡើងចំពោះតម្រូវការសកល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ក្វាងនិញ ជាទូទៅបំពេញលក្ខខណ្ឌទាំងអស់សម្រាប់ការបង្កើតទីក្រុងចំណុះមជ្ឈិម

ក្វាងនិញ ជាទូទៅបំពេញលក្ខខណ្ឌទាំងអស់សម្រាប់ការបង្កើតទីក្រុងចំណុះមជ្ឈិម

​ឧបនាយករដ្ឋមន្ត្រីវៀតណាមលោកស្រី ផាម ធីថាញ់ត្រា បានសង្កត់ធ្ងន់ថា ក្វាងនិញ ជាទូទៅបំពេញលក្ខខណ្ឌទាំងអស់សម្រាប់ការបង្កើតទីក្រុងចំណុះមជ្ឈិម ព្រមទាំងបានស្នើថា គម្រោងបង្កើតទីក្រុងត្រូវតែឆ្លុះបញ្ចាំងពីឋានៈ សក្តានុពល និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់មូលដ្ឋាន។

Top