• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហាសន្និបាតតំណាងសាសនិកកាតូលិកវៀតណាមកសាង និង​ការពារ​មាតុភូមិលើកទី ៨

មហាសន្និបាតមានភារកិច្ចបូកសរុប និងវាយតម្លៃលើលទ្ធផលរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៧ អាណត្តិ ២០១៨ - ២០២៣; កសាងទិសដៅ និងភារកិច្ចសម្រាប់ចលនាប្រឡង់ប្រណាំងស្នេហាជាតិក្នុងចំណោមសាសនិក កាតូលិក ក្នុងដំណាក់កាល ២០២៣-២០២៨។
បើកមហាសន្និបាតតំណាងសាសនិកកាតូលិកវៀតណាមកសាង និងការពារមាតុភូមិលើកទី ៨

ដោយប្រធានបទ “ចូលរួម-ចែករំលែក-បម្រើ” មហាសន្និបាតតំណាងសាសនិកកាតូលិកវៀតណាមកសាងនិងការពារមាតុភូមិលើកទី ៨ (អាណត្តិ ២០២៣-២០២៨) បានបើកនាព្រឹកថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ។ មហាសន្និបាតមានភារកិច្ចបូកសរុប និងវាយតម្លៃលើលទ្ធផលរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៧ អាណត្តិ ២០១៨ - ២០២៣; កសាងទិសដៅ និងភារកិច្ចសម្រាប់ចលនាប្រឡង់ប្រណាំងស្នេហាជាតិក្នុងចំណោមសាសនិក កាតូលិក ក្នុងដំណាក់កាល ២០២៣-២០២៨។

យោងតាមលោកអាចារ្យកាតូលិក Tran Xuan Manh ប្រធានគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមបានឲ្យដឹងថា សាសនិកកាតូលិក វៀតណាមស្មោះស្ម័គ្រជាមួយទិសដៅនៃក្រុមប្រឹក្សាប៊ីស្សពវៀតណាមពោលគឺ “រស់នៅល្អជាមួយប្រជាជាតិ នាំមកនូវសុភមង្គលជូនជនរួមជាតិ ”ហើយយោងទៅតាមដំបូន្មានរបស់ សម្រាប់ប៉ាប Benedict ទី ១៦ គឺ "សាសនិកកាតូលិកល្អក៏ជាពលរដ្ឋល្អផងដែរ"។ លោកអាចារ្យកាតូលិក Tran Xuan Manh បានចែករំលែកថា៖

“យើងយកចិត្តទុកដាក់លើការឃោសនាក្នុងចំណោមសាសនិកកាតូលិក ដើម្បីឲ្យពួកគេស្ម័គ្រចិត្តគោរពតាមគោលការណ៍ និងគោលនយោបាយរបស់រដ្ឋ។ យើងខ្ញុំបានលើកទឹកចិត្តដល់ប្រជាជនឱ្យចូលរួមយ៉ាងសកម្មក្នុងចលនាកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ គម្រោងសុខុមាលភាព និងលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចូលរួមយ៉ាងសកម្មក្នុងកម្មវិធី "សប្បុរសធម៌សង្គម" ។ យើងខ្ញុំក៏លើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឱ្យ "សាមគ្កីភាព" ដើម្បីកសាង និងការពារមាតុភូមិផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ (AIPA-៤៧) ក្រោមមូលបទ “សភាធានានូវសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល”។

Top