• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិព័រណ៍ Hana Expo ២០២៥

នាល្ងាចថ្ងៃទី ៤ ខែមីនា ពិព័រណ៍នាំចេញគ្រឿងឈើនិងគ្រឿងសង្ហារឹម (Hawa Expo ២០២៥) បានបើកនៅមជ្ឈមណ្ឌលសន្និបាត White Palace ទីក្រុង Thu Duc នៃទីក្រុងហូជីមិញ។
ប្រតិភូកាត់ខ្សែបូបើកការតាំងពិព័រណ៍ (រូបថត៖ Xuan Anh/TTXVN)

Hawa Expo ២០២៥ ប្រមូលផ្តុំនូវម៉ាកល្បីៗនៃគ្រឿងសង្ហារឹមឈើ     និងគ្រឿងបន្លាស់ជួរមុខទូទាំងប្រទេស ដោយបង្ហាញយ៉ាងពេញលេញនូវប្រៀបខ្លាំងអំពីការរចនា និងបច្ចេកវិទ្យានៃវិស័យនាំចេញឈើរបស់វៀតណាម។

HawaExpo ២០២៥ មានទីតាំងធំទូលាយសម្រាប់បង្ហាញផលិតផលសិប្បកម្មល្អប្រណិតជាង ១០០ ដោយរួមបញ្ចូលគ្នានូវបេតិកភណ្ឌជាមួយនឹងនិន្នាការរចនាទំនើប។ នេះក៏ជាកន្លែងរៀបចំកម្មវិធី Design Talk និងពិធីសម្ភោធពានរង្វាន់ Hoa Mai Design Award ២០២៥ ដែលជាទីលានប្រកបដោយភាពច្នៃប្រឌិតសម្រាប់អ្នករចនាវ័យក្មេង ជំរុញការបង្កើតគំនិត រួមចំណែកពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃផលិតផល "ផលិតនៅវៀតណាម"។ ទន្ទឹមនឹងនោះ HawaExpo ក៏គាំទ្រអាជីវកម្មដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនអន្តរជាតិតាមរយៈវេទិកាអនឡាញ Hopefairs និងពង្រីកបណ្តាញលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក; ទន្ទឹមនឹងនោះ ភ្ជាប់អាជីវកម្មជាមួយអង្គភាពដឹកជញ្ជូនឈានមុខគេរបស់ពិភពលោក។ តាមនោះ អាជីវកម្មមានគុណសម្បត្តិប្រកួតប្រជែងកាន់តែច្រើន បង្កើនប្រសិទ្ធភាពដំណើរការ និងពន្លឿនការណែនាំផលិតផលទៅកាន់ទីផ្សារអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top