• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិព័រណ៍ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ CLV ឆ្នាំ២០២៤

កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម ការវិនិយោគ ទេស ចរណ៍ និងការសម្តែងសិល្បៈនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(C-L-V) ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅខេត្ត Attapeu ភាគខាងត្បូង ប្រទេសឡាវ។
ស្តង់តាំងបង្ហាញផលិតផលរបស់ខេត្ត Kon Tum។ (រូបថត៖ VOV)

នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនក្នុងក្របខ័ណ្ឌ សន្និសីទគណៈកម្មាធិការសម្របសម្រួលរួមលើកទី ១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលប្រព្រឹត្តទៅនៅខេត្ត Attapeu ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនា។ ប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា ពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ CLV ឆ្នាំនេះ បានឧទ្ទេសនាម និងតាំង បង្ហាញផលិតផលគំរូនៃបណ្ដាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ និងសហគ្រាសដែល កំពុងវិនិយោគក្នុងតំបន់ CLV ផងដែរ។

ពិព័រណ៌នេះមានស្តង់ទំនិញចំនួន ១១៨ ដែលតាំង បង្ហាញទំនិញប្រើប្រាស់ល្បីៗមកពីមូលដ្ឋាននានាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមាន៖ ទំនិញឧស្សាហកម្មខ្នាតតូច សិប្បកម្មវិចិត្រសិល្បៈ សិប្បកម្មប្រពៃណី និងផលិតផល កសិកម្ម ជាដើម។ ក្រៅពីនោះ ពិព័រណ៌ក៏ផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលទេស ចរណ៍របស់ខេត្តនានាក្នុងតំបន់ CLV ផងដែរ។ នារាត្រីបើក ពិព័រណ៍នេះបានទាក់ទាញប្រជាជនក្នុងស្រុក និងភ្ញៀវទេសចររាប់ ម៉ឺននាក់មកទស្សនា ទិញទំនិញ និងរីករាយជាមួយនឹងការសម្តែងសិល្បៈ ដែលសរសើរទឹកដី មនុស្ស វប្បធម៌ និងចំណងសាមគ្គីភាពរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top