• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យដើម្បីសន្តិភាពនៅខេត្ត Quang Tri

នាយប់ថ្ងៃទី៦ ខែកក្កដា នៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស Hien Luong-Ben Hai ខេត្ត Quang Tri បានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងក្រសួងការបរទេស បើកពិធីបុណ្យដើម្បីសន្តិភាពឆ្នាំ ២០២៤ ក្រោមប្រធានបទ "រួមគ្នាកសាងពិភពលោកសន្តិភាព"
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ថ្លែងនៅពិធីបើក។ (រូបថត៖ VOV)

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបុណ្យនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអះអាងថា ដោយឆ្លងកាត់សង្គ្រាមជាច្រើន ប្រជាជនវៀតណាមមានការជ្រួតជ្រាបយ៉ាងជ្រាលជ្រៅអំពីតម្លៃនៃសន្តិភាព។ វៀតណាមប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពិពិធកម្ម ពហុភាគីភាវូបនីយកម្ម ជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បីសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើពិភពលោក។ ពិធីបុណ្យលើកនេះបានបង្ហាញសារអំពីកម្លាំងរស់ដ៏ខ្លាំងក្លារបស់ប្រជាជាតិវៀតណាមដែលស្រឡាញ់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា។ ប្រជាជន ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស រួមដៃគ្នាកសាង និងលើកកំពស់តម្លៃនៃពិធីបុណ្យឱ្យក្លាយជាម៉ាកយីហោវប្បធម៌ដ៏វិសេសវិសាល មានកិត្យានុភាពមិនត្រឹមតែរបស់ខេត្ត Quang Tri ប៉ុណ្ណោះទេ ថែមទាំងមានកម្រិតជាតិ និងអន្តរជាតិទៀតផង។

គួរជម្រាបថា ពិធីបុណ្យដើម្បីសន្តិភាពឆ្នាំ ២០២៤ ជាមួយនឹងសកម្មភាពដ៏សម្បូរបែបជាច្រើនដែលបានធ្វើឡើងពេញខែកក្កដា ដូចជា៖ រាត្រីតន្ត្រី Trinh Cong Son; មហោស្រពវប្បធម៌និងម្ហូបអាហារអន្តរជាតិ; កម្មវិធីសិល្បៈនយោបាយអំពីសេចក្ដីប្រាថ្នាសន្តិភាព; សិក្ខាសាលាអន្តរជាតិ “មេរៀនអំពីសន្តិភាពដែលមើលឃើញពីស្ថានភាពជាក់ស្ដែងរបស់វៀតណាម”; ពិធីអុជទៀនរំលឹកគុណរបស់វីរយុទ្ធជនពលី។ ល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមានជំនួបទ្វេភាគីសំខាន់ៗ នៅខាងក្រៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមានជំនួបទ្វេភាគីសំខាន់ៗ នៅខាងក្រៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំង នាថ្ងៃទី ៥ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញមានជំនួបទ្វេភាគីសំខាន់ៗជាច្រើន ជាមួយថ្នាក់ដឹកនាំនៃប្រទេស កម្ពុជា ឡាវ កាណាដា បែលហ្សិក ស្វីស អាមេនី ម៉ូរីតានី និងអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ។

Top