• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកឆ្នាំទេសចរណ៍ជាតិ ២០២២ Quang Nam - គោលដៅទេសចរណ៍បៃតង

ព្រឹត្តិការណ៍ទេសចរណ៍ពេញមួយឆ្នាំនឹងជាឱកាសដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។
  លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើ “ពាក្យគន្លឹះ” នៃវិស័យទេសចរណ៍វៀតណាមក្នុងឆ្នាំ ២០២២ និងរយៈពេលខាងមុខគឺ៖ “សន្តិភាព” “កិច្ចសហប្រតិបត្តិការ” “ការអភិវឌ្ឍ” “បៃតង” “សុវត្ថិភាព” “មិត្តភាព” “ឌីជីថល” និង "ទំនាក់ទំនងមិត្តភាព" (រូបថត៖ VOV)  

 

នាយប់ថ្ងៃទី ២៦ មិនា ឆ្នាំទេសចរណ៍ជាតិ ២០២២ Quang Nam - គោលដៅទេសចរណ៍បៃតងបានបើកនៅកោះអនុស្សាវរីយ៍ Hoi An ខេត្ត Quang Nam។ ពិធីបើកឆ្នាំទេសចរណ៍ជាតិ ២០២២ គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ ដោយកត់សម្គាល់ការបើកឡើងវិញនូវសកម្មភាពទេសចរណ៍របស់វៀតណាម និងជាព្រឹត្តិការណ៍សំខាន់នៃកម្មវិធីឆ្នាំទេសចរណ៍ជាតិ ២០២២។ ព្រឹត្តិការណ៍ទេសចរណ៍ពេញមួយឆ្នាំនឹងជាឱកាសដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាត កូវីដ-១៩ បានផ្លាស់ប្តូររចនាសម្ព័ន្ធសង្គមនិងទម្លាប់របស់ប្រជាជន ប៉ុន្តែក៏បានបង្កើតនិន្នាការថ្មីក្នុងវិស័យទេសចរណ៍ផងដែរ។ វៀតណាមតែងតែប្រកាន់ខ្ជាប់នូវតម្លៃនិរន្តរភាព ដែលប៉ុន្មានឆ្នាំមកនេះ ប្រទេសជាតិនិងវិស័យទេសចរណ៍វៀតណាមបានបង្កើតឡើងក្នុងអារម្មណ៍របស់ភ្ញៀវទេសចរអន្តរជាតិ។ នោះគឺជាសារសន្តិភាព “វៀតណាម - ប្រទេសមានសុវត្ថភាព” រូបភាព “វៀតណាមជាគោលដៅប្រកបដោយសុវត្ថិភាព មិត្តភាព ភាពទាក់ទាញ” ដែលជាទិសដៅមកដល់ប្រកបដោយ “ភាពស្រស់ស្អាតគ្មានទីបញ្ចប់”។ ម៉្យាងវិញទៀត វិស័យទេសចរណ៍ត្រូវមានភាពសកម្ម ច្នៃប្រឌិត និងឆ្លើយតបដោយភាពបត់បែន ដើម្បីបន្តអភិវឌ្ឍន៍វិស័យ ទេសចរណ៍ ត្រៀមស្វាគមន៍ការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរនៅឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត។

លោកនាយករដ្ឋមន្ត្រីបានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ធុរកិច្ច និងប្រជាពលរដ្ឋម្នាក់ៗ រួមដៃគ្នាបង្កើតបរិយាកាសបៃតងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់វិស័យទេសចរណ៍។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ចាំបាច់ត្រូវមានភាពសកម្ម ភាព បត់បែននិងជំរុញការបើកទីផ្សារទេសចរណ៍អន្តរជាតិបន្ថែមទៀត ដោយមានការសម្របសម្រួលប្រកបដោយសុវត្ថិភាពនិងភាពបត់បែនក្នុងបរិបទនៃប្រក្រតីភាពថ្មី។

សូមគូសបញ្ជាក់ថា ក្រោយរយៈពេលរៀបចំឡើងបានចំនួន ១៩ លើកមក ខេត្ត Quang Nam ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះសម្រាប់ឆ្នាំទេសចរណ៍ជាតិចំនួនពីរលើក (ឆ្នាំ ២០០៦និងឆ្នាំ២០២២)។ ប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យទេសចរណ៍ Quang Nam បានក្លាយទៅជាទីតាំងដ៏ភ្លឺស្វាងក្នុងការអភិវឌ្ឍទេសចរណ៍នៅតំបន់ភាគកណ្តាលនិងទូទាំងប្រទេស និងជាកន្លែងដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិនិយមចូលចិត្ត។ ទេសចរណ៍ Quang Nam បានទទួលពានរង្វាន់រាប់រយ ដោយអង្គការនិងទស្សនាវដ្តីដ៏ល្បីល្បាញបោះឆ្នោតជ្រើសរើសផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញពាណិជ្ជកម្មចូលខេត្ត Ha Tinh។

Top