• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បូកសរុបរយៈពេល ២០ ឆ្នាំនៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោករវាងវៀតណាមនិងកម្ពុជា

នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅទីក្រុង Phu Quoc ខេត្ត Kien Giang ក្រសួងការបរទេសវៀតណាមបានបើកសន្និសីទបូកសរុបការងាររយៈពេល ២០ ឆ្នាំស្តីពីការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម និងកម្ពុជា។
  រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son (រូបថត៖ VOV)  

អញ្ជើញថ្លែងបើកសន្និសីទ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានចាត់ទុកថា សន្និសីទនេះមានអត្ថន័យធំធេងដើម្បីអះអាងពីការសម្រេចរួចរាល់ប្រមាណ  ៨៤% នៃការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម;បូកសរុប វាយតម្លៃ និងដកបទពិសោធន៍រយៈពេល ២០ ឆ្នាំ នៃការអនុវត្តការចរចាខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោកវៀតណាម និងកម្ពុជា (១៩៩៩ - ២០១៩)។ ទន្ទឹមនឹងនោះ ដាក់ចេញ ទិសដៅការងារព្រំដែនគោកវៀតណាម និងកម្ពុជានាពេលខាងមុខ ក្នុងនោះមានការជំរុញការចរចារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ចំនួន ១៦% នៅសល់។

លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់លើសារៈសំខាន់នៃឯកសារច្បាប់ចំនួនពីរដែលត្រូវបានអាជ្ញាធមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរផ្ដល់សច្ចាប័ន ហើយចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ គឺសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏មហោឡារឹកក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា។ លោករដ្ឋមន្ត្រីបានអះអាងថា៖ សមិទ្ធិផល ដែលបានបង្ហាញតាមរយៈឯកសារទាំងពីរនេះបានរួមចំណែកសុក្រិតគុណភាពព្រំដែនវៀតណាម-កម្ពុជាទាំងផ្នែកឯកសារ គតិយុត្តិ និងនៅលើដីជាក់ស្ដែង។ ទន្ទឹមនឹងនេះជួយកម្លាំងមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ និងប្រជាជន នៅសងខាងព្រំដែន កំណត់ខ្សែបន្ទាត់ព្រំដែនយ៉ាងងាយស្រួល; បង្កើតមូលដ្ឋានគតិយុត្តិជាក់ស្ដែង សម្រាប់កិច្ចសហប្រតិបត្តិការគ្រប់គ្រង ការពារខ្សែព្រំដែន បង្គោលព្រំដែន; ធានាការពារជាតិ សន្តិសុខនៅតំបន់ព្រំដែន; កែលម្អ និងលើកកម្ពស់ជីវភាពរស់នៅទាំងខាងសំភារៈ និងស្មារតីរបស់ប្រជាជននៅតាមព្រំដែនជាជំហានៗ ក៏ដូចជា រួមចំណែកការពារនិងពង្រឹងខ្សែព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពជានិច្ចផងដែរ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top