• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បុណ្យចូលឆ្នាំសកល ឆ្នាំ២០២៦៖ វិស័យទេសចរណ៍បម្រើភ្ញៀវទេសចរចំនួន ៣,៥លាននាក់

គោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រួមមាន៖ ហ្វូគូក ដាឡាត ម៉ាំងដែន ទីក្រុងហូជីមិញ ហាណូយ ដាណាំង ញ៉ាត្រាង... ក្នុងចំណោមនេះ ទីក្រុងហូជីមិញនាំមុខគេដោយទទួលភ្ញៀវទេសចរប្រមាណ ១,២៤ លាននាក់ កើនឡើង ៦៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណ ថា មានចំនួនជាង ៧៥.៧០០ នាក់ កើនឡើង ៨៣%។

ភ្ញៀវទេសចរមកពីប្រទេសជាច្រើន មកដល់ខេត្តក្វាងនិញ នាដើមឆ្នាំ២០២៦។ (រូបថត៖ VNA)

ក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៦ (ថ្ងៃទី១-៤ ខែមករា ឆ្នាំ២០២៦) វិស័យទេសចរណ៍ទូទាំងប្រទេសវៀតណាម ត្រូវបានប៉ាន់ប្រមាណថា បានទទួលស្វាគមន៍ និងបម្រើភ្ញៀវទេសចរប្រមាណ ៣,៥ លាននាក់។ តួរលេខនេះត្រូវបានធ្វើស្ថិតិ ដោយនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម នាថ្ងៃទី៤ ខែមករា។

គោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រួមមាន៖ ហ្វូគូក ដាឡាត ម៉ាំងដែន ទីក្រុងហូជីមិញ ហាណូយ ដាណាំង ញ៉ាត្រាង... ក្នុងចំណោមនេះ ទីក្រុងហូជីមិញនាំមុខគេដោយទទួលភ្ញៀវទេសចរប្រមាណ ១,២៤ លាននាក់ កើនឡើង ៦៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៧៥.៧០០ នាក់ កើនឡើង ៨៣%។ ខេត្តនិញប៊ិញ បានទទួលភ្ញៀវទេសចរជាង ៧២៣.០០០ នាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិជិត ១៧៨.០០០ នាក់។ ខេត្តក្វាងនិញបានកត់ត្រាភ្ញៀវទេសចរប្រហែល ៦៥៧.០០០ នាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិប្រហែល ៧០.៥០០ នាក់។ អ្នកស្រី Hoa Thieu Huyen មកពីខេត្តក្វាងនិញ និងអ្នកស្រី Dinh Thi Thao ជាភ្ញៀវទេសចរមកពីទីក្រុងហៃហ្វុង បានចែក រំលែកថា៖

“ទទួលអំណរឆ្នាំថ្មី ខ្ញុំមានអារម្មណ៍ពិសេសណាស់ ហើយសង្ឃឹមថា ឆ្នាំបន្ទាប់ៗ ខ្ញុំនឹងបន្តចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីធំៗដូចនេះ”។

“មានសកម្មភាពស្វាគមន៍ឆ្នាំ ២០២៦ ជាច្រើន ហើយបរិយាកាសពិតជាសប្បាយរីករាយ។ ខ្ញុំសង្ឃឹមថាមនុស្សគ្រប់គ្នានឹងមានឆ្នាំថ្មីប្រកបដោយជោគជ័យ”។

វិស័យទេសចរណ៍វៀតណាម ដាក់ចេញគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់ និងបម្រើភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥០ លាននាក់ក្នុងឆ្នាំ២០២៦៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top