• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទសន្និសីទការទូតលើកទី៣២៖ លើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពការទូតក្នុងទិសដៅត្រួសត្រាយ ទូលំទូលាយ ទំនើបនិងជំនាញ

នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ បន្ទាប់ពីរយៈពេល ៥ ថ្ងៃធ្វើការជាផ្លូវការ សន្និសីទការទូតលើកទី ៣២ ក្រោមប្រធានបទ “លើកកំពស់តួនាទីត្រួសត្រាយ កសាងការទូតគ្រប់ជ្រុងជ្រោយ ទំនើប រឹងមាំ អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ បានបិទបញ្ចប់ប្រកបដោយផ្លែផ្កា។
រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son ថ្លែងសុន្ទរកថាបិទសន្និសីទ។ រូបថត៖ An Dang/TTXVN

សន្និសីទទទួលបានការយកចិត្តទុកដាក់ និងការណែនាំដោយផ្ទាល់ពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចូលរួមសម័យប្រជុំបើកនិងថ្លែងសុន្ទរកថាណែនាំដ៏ទូលំទូលាយ និងស៊ីជម្រៅលើគ្រប់វិស័យនៃការងារកាទូត។  ប្រធានរដ្ឋ លោក Vo Van Thuong, នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្តល់ការណែនាំសំខាន់ៗនៅសន្និសីទ និងក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស។

អង្គសន្និសិទ្ធបានកំណត់ថា ភារកិច្ចគ្របដណ្តាបនាពេលខាងមុខ គឺបន្តលើកកំពស់តួនាទីត្រួសត្រាយកិច្ចការបរទេស ក្នុងការបង្កើត និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេស កៀរគរធនធានខាងក្រៅ ដើម្បីធ្វើការអភិវឌ្ឍប្រទេស លើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ។

ថ្លែងមតិក្នុងពិធីបិទសន្និសីទ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា នាពេលខាងមុខ វិស័យកិច្ចការបរទេសទាំងមូលនឹងយល់យ៉ាងស៊ីជម្រៅនូវគំនិតណែនាំ និងទិសដៅយុទ្ធសាស្ត្រលើកិច្ចការបរទេសនៃមហាសន្និបាតលើកទី១៣ ឯកសារទិសដៅរបស់បក្សចំពោះកិច្ចការបរទេស ក៏ដូចជាទិសដៅរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៅសន្និសីទ បន្តសកម្ម ភាពបត់បែន និងច្នៃប្រឌិតក្នុងការអនុវត្តការងារកិច្ចការបរទេសប្រកបដោយប្រសិទ្ធភាព។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើថា បុគ្គលិកការទូតទាំងអស់ក្នុងប្រទេស និងក្រៅប្រទេស ត្រូវតែខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីឲ្យលទ្ធផលនៅឆ្នាំក្រោយតែងតែខ្ពស់ជាងឆ្នាំមុន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top