• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទពិធីបុណ្យទន្លេទីក្រុងហូជីមិញ

នាយប់ថ្ងៃទី ៩ មិថុនា នៅទីក្រុងហូជីមិញ ពិធីបុណ្យទន្លេទីក្រុងហូជីមិញលើកទី ២ ឆ្នាំ ២០២៤ បានបិទបញ្ចប់ជាផ្លូវការដោយកម្មវិធីសម្ដែងពន្លឺសិល្បៈដោយដ្រូន និង ការសម្តែងសកម្មភាពកីឡាលើផ្ទៃទឹក។ ព្រឹត្តិការណ៍នេះបានទាក់ទាញមនុស្សរាប់ពាន់ នាក់មកទស្សនា។
ការសម្តែងជិះ​បន្ទះក្តាស្គិលើទន្លេ Sai Gon ក្នុង​ពីធីបុណ្យទន្លេទីក្រុង ហូជីមិញ។ រូបថត៖ Nguyễn Luân/កាសែតរូបភាពវៀតណាម

ដោយមានប្រធានបទ “ទីក្រុងហូជីមិញ - ទន្លេច្រៀងដ៏ភ្លឺចិញ្ចាច” យន្តហោះដ្រូនចំនួន ១.១០០ គ្រឿងបានគូរលើផ្ទៃមេឃនូវរូបភាពចម្រុះពណ៌ និងពោរពេញទៅដោយ អត្ថន័យ ដូចជា៖ រូបភាពផ្សារ Ben Thanh រូបភាពនាវាជាប្រវត្តិសាស្ត្រដែលធ្លាប់បាន មកនិងចេញទៅលើទន្លេ Saigon។
ក្រៅពីកម្មវិធីសម្ដែងដ្រូន ប្រជាជនក៏បានទស្សនាការ សម្ដែងម៉ូតូទឹក ការជិះស្គីទឹកនិង Flyboard ជាដើម។ មកទស្សនាពិធីបុណ្យនេះ លោក Nguyen Trung Hieu ពលរដ្ឋទីក្រុងហូជីមិញម្នាក់ មានអារម្មណ៍ថា៖
“នេះជាលើកទីមួយហើយដែលគ្រួសាររបស់ខ្ញុំបានចូលរួមក្នុងសកម្មភាពនៃពិធីបុណ្យនេះ។ កូនៗរបស់ខ្ញុំពិតជាចូលចិត្តណាស់។ សកម្មភាពនៅទីនេះគឺទំនើប និង សប្បាយម៉ែនទែន ដោយបង្កើតផលិតផលថ្មីសម្រាប់ទេសចរណ៍ទីក្រុង។ ឆ្នាំក្រោយ ប្រសិនបើទីក្រុងហូជីមិញបន្តរៀបចំពិធីបុណ្យនេះ ប្រហែលជាធំជាងឆ្នាំនេះ។ នៅ ពេលនោះ ប្រជាជននឹងមានលំហសាធារណៈជាច្រើនសម្រាប់កម្សាន្ត គួបផ្សំនឹងការ ផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ”។
 ក្នុងរយៈពេល ១០ ថ្ងៃ ពិធីបុណ្យទន្លេទីក្រុងហូជីមិញឆ្នាំ ២០២៤ បានប្រព្រឹត្តទៅ យ៉ាងរស់រវើកជាមួយនឹងសកម្មភាពជិត ២០ ដូចជា៖ កម្មវិធីសិល្បៈ ការសម្ដែងកាំជ្រួច សិល្បៈ ការបង្កើតឡើងវិញនូវទិដ្ឋភាពផ្សារអណ្ដែតទឹក សប្ដាហ៍ផ្លែឈើ ការប្រកួត ហែលទឹក និងការសម្ដែងកីឡាទឹក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top