• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥

នាថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានបើកកិច្ចប្រជុំថ្ងៃចុងក្រោយនៃសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី១៥ (រូបថត៖ VNA)

នៅពេលព្រឹក រដ្ឋសភាបានបោះឆ្នោតអនុម័តលើច្បាប់យុត្តិធម៌អនីតិជន; ចេញសេចក្តីសម្រេចចិត្តបង្កើតទីក្រុង Hue ចំណុះមជ្ឈឹម; សេចក្តីសម្រេចចិត្តស្តីពីអង្គការអាជ្ជាធរទីក្រុងនៅទីក្រុង Hai Phong និងពិភាក្សានៅសាលប្រជុំស្តីពីគម្រោងច្បាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។

នារសៀលថ្ងៃដដែល រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការសាកល្បងគម្រោងលំនៅឋានពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងស្តីពីការទទួលបានសិទ្ធិប្រើប្រាស់ដីធ្លី ឬមានសិទ្ធិប្រើប្រាស់ដីធ្លី; ច្បាប់ទិន្នន័យ; ច្បាប់អគ្គិសនី (វិសោធនកម្ម); សេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយវិនិយោគសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង - ខាងត្បូង ...។ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងសុន្ទរកថាបិទបន្ទាប់ពីរដ្ឋសភាបានបញ្ចប់ខ្លឹមសារនៃកម្មវិធីសម័យប្រជុំលើកទី ៨។ សម័យបិទកិច្ចប្រជុំរដ្ឋសភា បានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍និងវិទ្យុ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

នៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមកពីសង្កាត់មួយចំនួន កាលពីរសៀលថ្ងៃទី១១ ខែឧសភា លោក ត្រឹន លូក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងកំពុងខិតខំប្រឹងប្រែងធានាភាពសុខដុមរមនារវាងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយនឹងយុត្តិធម៌សង្គម ការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងការដោះស្រាយបញ្ហានានាក្នុងទីក្រុង។

Top