• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣៖ សារដ៏ខ្លាំងក្លាអំពីអាស៊ានដ៏រឹងមាំ ខ្លួនទីពឹងខ្លួន និងស្វាហាប់

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet បានឲ្យដឹងថា ជាមួយនឹងសកម្មភាពជិត ២០ និងឯកសារប្រមាណ ៩០ ដែលត្រូវបានអនុម័ត និងទទួលស្គាល់នោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានាសម្រេចបានជោគជ័យល្អប្រសើរ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo (ឆ្វេង) ប្រគល់ញញួរប្រធានប្ដូរវេនអាស៊ាន ៤៤ ជូននាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។ (រូបថត៖ Duong Giang/TTXVN)

បន្ទាប់ពីរយៈពេល ៣ ថ្ងៃធ្វើការ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានបិទនៅរសៀលថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet បានឲ្យដឹងថា ជាមួយនឹងសកម្មភាពជិត ២០ និងឯកសារប្រមាណ ៩០ ដែលត្រូវបានអនុម័ត និងទទួលស្គាល់នោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានាសម្រេចបានជោគជ័យល្អប្រសើរ។ មេដឹកនាំនៃប្រទេសអាស៊ាន និងដៃគូនានាបានឯកភាពគ្នាលើទិសដៅដើម្បីពង្រឹង និងលើកកំពស់កិច្ចសហប្រតិបត្តិការ ត្រៀមរៀបចំសម្រាប់ជំហានអភិវឌ្ឍន៍កាន់តែខ្លាំងក្លានិងទម្លុះទម្លាយថែមទៀតនាពេលអនាគត។

ទាក់ទិននឹងការរួមវិភាគទានរបស់គណៈប្រតិភូវៀតណាមនៅកិច្ចប្រជុំ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានឲ្យដឹងថា៖ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់ៗនៅគ្រប់កិច្ចប្រជុំទាំងអស់ ដែលនាំយកជូនអាស៊ាន និងដៃគូនានានូវសារ ទិសដៅ និងគំនិតផ្តួចផ្តើមជាក់ស្ដែងជាច្រើន ក្នុងបំណងពង្រឹងដំណើរការកសាងសហគមន៍ ហើយពង្រឹងទំនាក់ទំនងជាមួយដៃគូទាំងអស់។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានជំនួបសន្ទនា ជំនួបប្រាស្រ័យជិត ២០ ជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេស និងអង្គការអន្តរជាតិ តាមនោះរួមចំណែកពង្រឹងទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top