ឆ្នាំនេះពិធីបុណ្យ សែនដូនតា បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២១-២៣ ខែកញ្ញា) ប៉ុន្តែជិតកន្លះខែមុន បរិយាកាសមានភាពសប្បាយអ៊ូអរយ៉ាងខ្លាំងហើយ។ នៅតាមវត្តខ្មែរនៅ Can Tho, Ca Mau, An Giang និង Vinh Long... ប្រជាពលរដ្ឋនាំគ្នាទៅវត្ត ថ្វាយបង្គំព្រះពុទ្ធ និងយកចង្ហាន់ប្រគេនព្រះសង្ឃ។ ពិធីបុណ្យសែនដូនតា មិនត្រឹមតែជាឱកាស ដើម្បីឲ្យកូនចៅ រំលឹកដល់ឬសគល់ប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីប្រពៃណី «ផឹកទឹកនឹកដល់ប្រភពដើម» ហើយពូនជ្រុំផែនសាមគ្គីភាពដ៏ស្អិតរមួតក្នុងសហគមន៍ជនជាតិខ្មែរទៀតផង។ លោក ថាច់ ស្រស់ រស់នៅឃុំ Don Chau ខេត្ត Vinh Long បានចែករំលែកថា បរិយាកាសបុណ្យសែនដូនតាឆ្នាំនេះ ពិតជាពិសេសណាស់ ព្រោះវាមិនត្រឹមតែជាថ្ងៃដើម្បីគ្រួសារជួបជុំគ្នា រំលឹកដល់ដូនតាបុព្វការីជនប៉ុណ្ណោះទេ ថែមទាំងជាក្ដីសប្បាយរីករាយនៃការរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ ទិវាបុណ្យជាតិវៀតណាមទៀតផង (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥)។
ក្នុងក្ដីសប្បាយរីករាយនៃការជួបជុំគ្រួសារ ក្នុងសូរសំឡេងតន្ត្រីពិណពាទ្យ ដ៏អ៊ូអរនៅតាមវត្តអារាម ពិធីបុណ្យសែនដូនតាឆ្នាំនេះ ប្រជាពលរដ្ឋជនជាតិខ្មែរកាន់តែប្តេជ្ញាចិត្តថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ បន្ថែមលើផ្ទាំងគំនូរចម្រុះ និងសម្បូរទៅដោយអត្តសញ្ញាណរបស់សហគមន៍ជនជាតិទាំង ៥៤ នៅប្រទេសវៀតណាម៕








