• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាមនិងគុយបា

នាយប់ថ្ងៃទី ២៥ មិនា ពីវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយលោក Esteban Lazo Hernandez ប្រធានរដ្ឋសភារដ្ឋាភិបាលប្រជាជន ប្រធានក្រុមប្រឹក្សារដ្ឋគុយបា តាមទម្រង់អនឡាញ។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ និងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគុយបា (រូបថត៖ VOV)  

នៅក្នុងជំនួបនេះ ដោយវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លង មកបានបន្តមានការអភិវឌ្ឍជាវិជ្ជមាន ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយនឹងបន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយគុយបាក្នុងការអនុវត្តការប្តេជ្ញាចិត្តកម្រិតខ្ពស់ ដូចទៅនឹងខ្លឹមសារដែលបានព្រមព្រៀងគ្នានៅគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ លើខ្លឹមសារកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ឱសថ និងការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ- ១៩។ ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីររូបបានចែករំលែកថា ប្រទេសទាំងពីរគួរតែជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ដើម្បីឲ្យស្របទៅនឹងទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យគុយបាបន្តដោះស្រាយការលំបាកក្នុងយន្តការនិងគោលនយោបាយ ហើយទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មវៀតណាមបន្តពង្រីកការវិនិយោគនៅគុយបា។

ស្ដីពីទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងចង់បន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ហើយបានអះអាងថា រដ្ឋសភានិងប្រជាជនវៀត ណាមនឹងរួមដំណើរជាមួយរដ្ឋសភានិងប្រជាជនគុយបាជានិច្ច។ តាមប្រធានរដ្ឋសភា លោក Vuong Dinh Hue ភាគីទាំងពីរគួរតែបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់តាមទម្រង់សមស្រប...។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក៏បានចាត់ទុកថា គណៈប្រតិភូរដ្ឋសភាវៀតណាមបានសម្រេច ផ្តល់ជំនួយជាឧបករណ៍កុំព្យូទ័រតាមសំណើរបស់រដ្ឋសភាគុយបា។ បច្ចុប្បន្ន រដ្ឋសភាវៀតណាមកំពុងបំពេញដំណើរការលទ្ធកម្មដើម្បីផ្ទេរទៅរដ្ឋសភាគុយបាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក៏នៅក្នុងកិច្ចពិភាក្សានេះដែរ លោក Esteban Lazo Hernandez បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់របស់គុយបាលើទំនាក់ទំនងជាមួយវៀតណាមគឺជាអាទិភាពកំពូល និងមានបំណងចង់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបរទេស; ផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍ក្នុងប្រតិបត្តិការរដ្ឋសភា។ យ៉ាងណាមិញ គុយបាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តភារកិច្ចទ្វេរភាគីទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាថ្លែងអំណរគុណចំពោះ វៀតណាមដែលបានគាំទ្រការតស៊ូដើម្បីលុបបំបាត់ការហ៊ុំព័ទ្ធប្រឆាំងនឹងគុយបា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

បន្តកម្មវិធីត្រួតពិនិត្យគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិ នាព្រឹកថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ ប្រគល់អំណោយ ហើយជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងកម្មករកម្មការនីដែលកំពុងធ្វើការនៅទីនេះ។

Top