• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តជំរុញភាពជាដៃគូវៀតណាម - WEF

វៀតណាមសង្ឃឹមថា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិកផ្សេងទៀតនៃក្រុមឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេ (G7) នឹងដាក់ចេញការប្តេជ្ញាជាក់ស្តែងនាពេលឆាប់ៗខាងមុខ ដើម្បីគាំទ្រវៀតណាមក្នុងវិស័យនេះ។
  ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai (ស្តាំ) ជួបធ្វើការជាមួយប្រធាន COP26 លោក Alok Sharma នៅ Davos ២០២២ (រូបថត៖ TTXVN)  

នាថ្ងៃទី ២២ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ប្រធានគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី ៥២ នៅទីក្រុង Davos (ស្វីស) បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រី ប្រធានសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) - លោក Alok Sharma; ប្រធាន WEF លោក Borge Brende; ប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Vestas Wind Systems Group - លោក Henrik Anderson; និងប្រធានធនាគារអភិវឌ្ឍន៍ថ្មី (NDB) លោក Marcos Troyjo។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រី ប្រធាន COP26 លោក Alok Sharma, ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានឲ្យដឹងថា៖ វៀតណាមបានអនុវត្តន៍វិធានការមេជាច្រើននិងគ្រប់ជ្រុងជ្រោយ ក្នុងវិស័យផ្លាស់ប្តូរថាមពល និងផ្លាស់ប្តូរគំរូកំណើនបៃតង ក្នុងគោលបំណងអនុវត្តន៍ការសន្យាដែលបានធ្វើឡើងនៅ COP26។ វៀតណាមសង្ឃឹមថា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិកផ្សេងទៀតនៃក្រុមឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេ (G7) នឹងដាក់ចេញការប្តេជ្ញាជាក់ស្តែងនាពេលឆាប់ៗខាងមុខ ដើម្បីគាំទ្រវៀតណាមក្នុងវិស័យនេះ។

  គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបពិភាក្សាការងារជាមួយប្រធាន WEF លោក Borge Brende នៅទីក្រុង Davos (រូបថត៖ TTXVN)  

ក្នុងជំនួបជាមួយប្រធាន WEF លោក Borge Brende ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានសង្កត់ធ្ងន់ថា វៀតណាមផ្តោតសំខាន់លើការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ទន្ទឹមនឹងនោះបន្តជំរុញសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ   និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងលើកកំពស់គោលជំហររបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ប្រធាន WEF បានឯកភាពជាមួយទិសដៅ និងទស្សនវិស័យអភិវឌ្ឍន៍របស់វៀតណាម និងសម្តែងគោលបំណងចង់ បន្តសម្របសម្រួលជាមួយវៀតណាម ដើម្បីរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិលើកទី២ នាពេលខាងមុខ។

នៅក្នុងជំនួបជាមួយលោក Henrik Anderson - ប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Vesta Wind System Group ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែលើកទឹកចិត្តអ្នកវិនិយោគបរទេស ជាពិសេសវិនិយោគិនដែលមានសក្តានុពល មានបទពិសោធន៍និងហិរញ្ញវត្ថុដើម្បីចូលរួមអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ រួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម។

ប្រធានធនាគារអភិវឌ្ឍន៍ថ្មី (NDB) លោក Marcos Troyjo បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆ្នើមរបស់វៀតណាមក្នុងប៉ុន្មានទសវត្សរ៍កន្លងមក ហើយថា វៀតណាមនឹងក្លាយជាតារាភ្លឺស្វាងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលខាងមុខ។ NDB មានបំណងចង់សហការ និងផ្តល់កញ្ចប់ជំនួយហិរញ្ញវត្ថុសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។

ចំណែកឯឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានចែករំលែកថា ទាំងនេះគឺជាវិស័យដែលវៀតណាមកំពុងមានតម្រូវការវិនិយោគយ៉ាងខ្លាំង។ វៀតណាមមានបទពិសោធន៍ជាច្រើនក្នុងការចូលរួមក្នុងស្ថាប័ន ហិរញ្ញវត្ថុពហុភាគី ក្នុងនោះវៀតណាមមានទំនាក់ទំនងទ្វេភាគីល្អ យូរអង្វែង និងជិតស្និទ្ធជាមួយប្រទេសសមាជិក NDB បច្ចុប្បន្ន។ ទាំងនេះជាមូលដ្ឋានសម្រាប់វៀតណាមពង្រីកថែមទៀតកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ រួមទាំង NDB នាពេលខាងមុខ នៅពេលមានលក្ខខណ្ឌអំណោយផល និងសមស្រប៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអបអរសាទរក្នុងឱកាសខួបលើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអបអរសាទរក្នុងឱកាសខួបលើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងសារទូរលេខ និងលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងសំខាន់លើវិស័យនានាដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក ជាពិសេសក្រោមការគ្រងរាជសម្បត្តិប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះមហាក្សត្រនរោត្តមសីហមុនី។

Top