• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែមចំនួន​២% រហូតដល់ចុងឆ្នាំ ២០២៤

នៅក្នុងសម័យប្រជុំលើកទី៣៤ នាព្រឹកថ្ងៃទី១៣ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សាអំពីការកាត់បន្ថយពន្ធលើតម្លៃបន្ថែមចំនួន ២% សម្រាប់ក្រុមទំនិញនិងសេវាកម្មមួយចំនួន ដែលបច្ចុប្បន្នត្រូវបង់ពន្ធ ១០% តាមសំណើររបស់រដ្ឋាភិបាលក្នុងរបាយការណ៍ដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាល ទី១៥។

សំណើរបស់រដ្ឋាភិបាលទៅកាន់រដ្ឋសភាអនុញ្ញាតឱ្យបន្តអនុវត្តគោលនយោបាយកាត់បន្ថយ ២% នៃត្រាពន្ធលើតម្លៃបន្ថែម សម្រាប់ក្រុមទំនិញ និងសេវាកម្មមួយចំនួនដែលត្រូវយកពន្ធ ១០% ក្នុងរយៈពេល ៦ ខែចុងឆ្នាំនេះ។ ដោយបានឯកភាពខ្ពស់ចំពោះសំណើរបស់រដ្ឋាភិបាល និងការពិនិត្យបឋមរបស់គណៈកម្មាធិការហិរញ្ញវត្ថុនិងថវិកា ស្តីពីការកាត់បន្ថយពន្ធលើតម្លៃបន្ថែម ចំនួន ២% ប្រតិភូបានចាត់ទុកថា សេដ្ឋកិច្ចនៅតែស្ថិតក្នុងដំណើរការងើបឡើងវិញ នៅមានការលំបាកជាច្រើន។ ការបន្តអនុវត្តការលើកលែងពន្ធលើតម្លៃបន្ថែមបានបង្កើតកម្លាំងចលករសម្រាប់អ្នកប្រើប្រាស់ក្នុងការបង្កើនការចំណាយ ហើយថែមទាំងរក្សានិន្នាការងើបឡើងវិញផងដែរ។

ប្រធានរដ្ឋសភាលោក Tran Thanh Man ។ រូបថត៖ TTXVN 

នៅក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ស្ថាប័នមានសមត្ថកិច្ចបានឯកភាពលើគោលការណ៍ ហើយទន្ទឹមនឹងនោះបានប្រគល់ឲ្យរដ្ឋាភិបាល និងគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា បន្តសុក្រឹត្យសេចក្តីព្រាងសេចក្តីសម្រេចចិត្តដាក់ជូនរដ្ឋសភាអនុម័ត ក្នុងសម័យប្រជុំលើកទី ៧ ដើម្បីជំរុញតម្រូវការរបស់អ្នកប្រើប្រាស់ ជំរុញវិស័យផលិតកម្មនិងអាជីវកម្ម និងស្តារសន្ទុះកំណើនឡើងវិញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top