• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាប្រទេសអឺរ៉ុបគាំទ្រការផ្គត់ផ្គង់និងផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងទៅវៀតណាម

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទើបបានបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទនៃប្រធានសភាពិភពលោកសភាលើកទី ៥ (WCSP5) នៅប្រទេសអូទ្រីស បំពេញទស្សនកិច្ចការងារនៅសភាអឺរ៉ុប (EP); ព្រះរាជាណាចក្រប៊ែលហ្សិកនិងបំពេញទស្សនកិច្ចនៅប្រទេសហ្វាំង ឡង់ជាផ្លូវការ។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមនាឱកាសនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បាននិយាយថា រដ្ឋសភា/សភាជាច្រើនគាំទ្រនិងប្តេជ្ញាផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងទៅវៀតណាម៖ “រដ្ឋសភា/សភាភាគច្រើនគាំទ្រយ៉ាងខ្លាំងចំពោះការជំរុញទំនាក់ទំនងក្នុងវិស័យការទូតវ៉ាក់សាំង។ រដ្ឋសភា/សភាជាច្រើនបានគាំទ្រការផ្គត់ផ្គង់ការចែករំលែកនិងការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងទៅឲ្យវៀតណាមដើម្បីវៀត ណាមរួចផុតពីជំងឺរាតត្បាតយ៉ាងឆាប់ៗ ស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងខ្លាំងនិងធានានូវការថែរក្សាសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងសកល ជាពិសេសសម្រាប់សហគ្រាសអឺរ៉ុបដែលមានផលិតកម្មធំ វិនិយោគ នៅវៀតណាម។ ប្រសិនបើ វៀតណាមរងផលប៉ះពាល់ក៏នឹងប៉ះពាល់ដល់ការផ្គត់ផ្គង់របស់អឺរ៉ុបផងដែរ”។

 

ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha
 
អគ្គលេខាធិការរដ្ឋសភា ប្រធានការិយាល័យរដ្ឋសភា Bui Van Cuong តាងនាមគណៈប្រតិភូ បានប្រគល់ថវិកាជាជំនួយឧបត្ថម្ភជួយដល់ទីក្រុងហូជីមិញនិងមូលនិធិបង្ការជំងឺកូវីដ ១៩ (រូបថត៖ VOV)


យោងតាមលោក Vu Hai Ha ក្នុងគ្រប់វគ្គធ្វើការ ប្រទេសនានាសុទ្ធតែបានសន្យាបន្តគាំទ្រវៀត ណាមក្នុងស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំង។ ប្រទេសទាំងអស់សុទ្ធតែបានទទួលស្គាល់ហើយនឹងបន្តស្រាវជ្រាវទម្រង់សមស្របដើម្បីគាំទ្រវៀតណាម មិនត្រឹមតែសម្រាប់វ៉ាក់សាំងប៉ុណ្ណោះទេ ថែមទាំងថ្នាំពេទ្យ ឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


វៀតណាម និងប្រ៊ុយណេ ខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម​៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥

វៀតណាម និងប្រ៊ុយណេ ខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម​៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៧ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប្រ៊ុយណេ Pengiran Haji Sahari bin Pengiran Haji Salleh មកជំរាបលា ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅ វៀតណាម។

Top