• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាប្រទេសអាស៊ានសន្យាសហប្រតិបត្តិការដើម្បីស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់

បន្តសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន (AFMGM) កាលពីខែមីនាឆ្នាំនេះ នៅកោះបាលី, AFMGM លើកទី ២ ឆ្នាំ ២០២៣ និងសន្និសីទពាក់ព័ន្ធនានា បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២-២៥ ខែសីហា នៅទីក្រុងហ្សាកាតា ដោយសង្កត់ធ្ងន់លើការសន្យា និងកិច្ចសហប្រតិបត្តិការសំដៅរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់។
បណ្តាប្រទេសអាស៊ានសន្យាសហប្រតិបត្តិការដើម្បីស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់។ (រូបថត៖ Antara)

សន្និសីទនេះបានទាក់ទាញការចូលរួមពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីប្រទេសអាស៊ានទាំង៩ រួមមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម រួមជាមួយតំណាងរបស់ទីម័រ-ឡេស្តេ ក្នុងនាមជាអ្នកសង្កេតការណ៍។

AFMGM លើកទី ២ ឆ្នាំ ២០២៣ មានគោលបំណងតាមដាន និងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃការអនុវត្តខ្លឹមសារសេដ្ឋកិច្ចអាទិភាព (PED) និងពិភាក្សាអំពីបញ្ហាដែលបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានការយកចិត្តទុកដាក់។ សន្និសីទនេះបានផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា៖ ធ្វើបច្ចុប្បន្នភាពហានិភ័យសេដ្ឋកិច្ចសកល យថាទស្សន៍និងបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាកិច្ចសន្ទនាគោលនយោបាយស្តីពីការឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធ និងលើកទឹកចិត្តហិរញ្ញវត្ថុប្រកបដោយចីរភាព។ សន្និសីទនេះគ្រោងនឹងអនុម័តលើសេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្ត្រី (JMS) ដោយទទួលស្គាល់លទ្ធផលនៃការអនុវត្តគំនិតផ្តួចផ្តើម កិច្ចព្រមព្រៀងរួម និងផែនការសកម្មភាព ក៏ដូចជាតាមដានរបៀបវារៈសហប្រតិបត្តិការដែលបានពិភាក្សានៅវេទិកាសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top