នាល្ងាចថ្ងៃទី ១៩ ខែកុម្ភៈ អ្នកដំណើរចុងក្រោយចំនួន ២៣៣ នាក់ ដែលក្នុងនោះមានបុគ្គលិកនិងនាវិកចំនួន ២០ នាក់ បានចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam ឆ្ពោះទៅអាកាសយានដ្ឋានភ្នំពេញដើម្បីវិលត្រឡប់ទៅប្រទេសវិញ។
![]() |
បណ្ដាអ្នកដំណើរចុងក្រោយបានចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam វិលត្រឡប់ទៅប្រទេសវិញ (រូបថត៖ vando/ tamhieu - vov.vn) |
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា អ្នកដំណើរទាំងអស់នេះសុទ្ធតែត្រូវបានពិនិត្យសុខភាពមុនពេលចាកចេញ ពីកប៉ាល់។
ក្រសួងសុខាភិបាលកម្ពុជាក៏បានឲ្យដឹងថា ខ្លួនបានសម្របសម្រួលជាមួយអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលទប់ស្កាត់ជំងឺអាមេរិក (UNCDC) និងបណ្ដាអាជ្ញាធរមានសមត្ថាកិច្ចផ្សេងទៀតដើម្បីធានាថា គ្មានអ្នកណាឆ្លងវីរុសកូរ៉ូណាចាកចេញពីកប៉ាល់នេះទេ។ មុននោះ ក្នុងក្រុមអ្នកដំណើរដំបូងចាកចេញពីកប៉ាល់ Westerdam និងឡើងជិះយន្តហោះទៅ ប្រទេសម៉ាឡេស៊ី អាជ្ញាធរមូលដ្ឋានបានពិនិត្យនិងរកឃើញស្ត្រីជនជាតិអាមេរិកម្នាក វិជ្ជមានចំពោះវីរុសកូរ៉ូណា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម