• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាខេត្តភាគកណ្តាលវៀតណាមតភ្ជាប់គ្នាដើម្បីបង្កើតកម្លាំងចលករអភិវឌ្ឍន៍

នាឆ្នាំ២០១៩ ខេត្ត Quang Ngai ទទួលបានជោគជ័យជាច្រើនក្នុងការកែលម្អបរិយាកាសធុរកិច្ចនិងទាក់ទាញការវិនិយោគ។ ខេត្ត Quang Ngai បាន ផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់គម្រោងចំនួន ៣៥ ដោយមានទុនចុះបញ្ជីជិត១៣ ៨០០ ពាន់លានដុង (ជិត ៦០០ លានដុល្លារអាមេរិក) បង្កើតការងារធ្វើថ្មីជូនពលករប្រមាណ ៧.៥០០ នាក់។


បណ្ដាខេត្តភាគកណ្តាលវៀតណាមតភ្ជាប់គ្នាដើម្បីបង្កើតកម្លាំងចលករអភិវឌ្ឍន៍ (រូបថត៖ VOV)

នាឆ្នាំ២០១៩ស្ថានភាពសេដ្ឋកិច្ចសង្គមនៃបណ្ដាខេត្ត ក្រុងនៅតំបន់កណ្តាលវៀតណាមបន្តរីកចម្រើន ដោយទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន បើប្រៀបធៀបនឹងកម្រិតមធ្យមនៅទូទាំងប្រទេស។

នាឆ្នាំ២០១៩ ខេត្ត Quang Ngai ទទួលបានជោគជ័យជាច្រើនក្នុងការកែលម្អបរិយាកាសធុរកិច្ចនិងទាក់ទាញការវិនិយោគ។ ខេត្ត Quang Ngai បាន ផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់គម្រោងចំនួន ៣៥ ដោយមានទុនចុះបញ្ជីជិត១៣ ៨០០ ពាន់លានដុង (ជិត ៦០០ លានដុល្លារអាមេរិក) បង្កើតការងារធ្វើថ្មីជូនពលករប្រមាណ ៧.៥០០ នាក់។ លោក Le Viet Chu លេខាគណៈកម្មាធិការបក្សខេត្ត Quang Ngai បានឲ្យដឹងថា៖

“ខេត្ត Quang Ngai បានត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍វិនិយោគិនមកវិនិយោគ និងជួយវិនិយោគិននានារកស៊ី។ យើងខ្ញុំសន្យាថាកម្មាភិបាល បក្ខជន និងប្រជាជន ជាពិសេសគឺថ្នាក់ដឹកនាំត្រូវមានការទទួលខុសត្រូវក្នុងការផ្លាស់ប្ដូថ្មីច្នៃប្រឌិតកសាងខេត្ត Quang Ngai ឲ្យក្លាយទៅជាគោលដៅដ៏ស្និទ្ធិស្នាលប្រកបដោយសុវត្ថិភាព និងជោគជ័យសម្រាប់វិនិយោគិនផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមនិងកាណាដាចុះហត្ថលេខាលើបញ្ជីសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ លើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

វៀតណាមនិងកាណាដាចុះហត្ថលេខាលើបញ្ជីសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ លើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅប្រទេសកាណាដា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម(ក្រសួងការពារប្រទេស) និងឧត្តមសេនីយត្រី Carol Potvin អនុប្រធាននាយកដ្ឋានគោលនយោបាយការពារទ្វីប (ក្រសួងការពារជាតិកាណាដា) បានចុះហត្ថលេខាលើបញ្ជីសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ លើវិស័យរក្សារសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN)។

Top