• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាក្រុមហ៊ុនទូរគមនាគមន៍វៀតណាមស្ថិតនៅក្នុងជម្រើសកំពូលពាណិជ្ជសញ្ញា​ទូរគមនាគមន៍​ដែលមានតម្លៃធំបំផុតលើ​ពិភពលោក​

ពាណិជ្ជសញ្ញា ​ទូរគមនាគមន៍ធំបំផុតទាំង៤របស់ វៀតណាមនោះគឺ VNPT VinaPhone Viettel និង MobiFone សុទ្ធតែ​មានវត្តមានក្នុងបញ្ជីឈ្មោះនេះ។
 
Brand Finance - អង្គការរៀបចំណាត់ថ្នាក់ពាណិជ្ជសញ្ញារបស់ អង់គ្លេស ទើបនឹង​បាន​ប្រកាស​ជម្រើស​កំពូល​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ ចំនួន១៥០ដែលមានតម្លៃពាណិជ្ជសញ្ញាធំបំផុតឆ្នាំ២០២០។ ពាណិជ្ជសញ្ញា ទូរគមនាគមន៍​ធំបំ​ផុត​​ទាំង៤របស់វៀតណាមនោះគឺ VNPT VinaPhone Viettel និង MobiFone សុទ្ធតែ​មាន​វត្តមាន​ក្នុង​បញ្ជីឈ្មោះនេះ​។ Brand Finance ក៏បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់រដ្ឋាភិបាលវៀតណាមដោយ មានយុទ្ធសាស្ត្រ​ជំរុញ​ខ្លាំង​បដិវត្តន៍ឧស្សាហកម្មលើកទី៤ ផ្ដោតសំខាន់ទៅ លើការកសាងទីក្រុងឆ្លាតវៃ ទ្រទ្រង់ការចាប់​ផ្ដើម​អាជីវកម្ម​ និងយុទ្ធសាស្ត្រ អភិវឌ្ឍបណ្ដាញ 4G 5G និងអ៊ីនធឺណែតតភ្ជាប់អ្វីគ្រប់បែបយ៉ាង។ យុទ្ធ សាស្ត្រនេះ​របស់​រដ្ឋាភិបាល​វៀតណាម បាន​ក្លាយ​ទៅជាកម្លាំង​ចលករ​ចំពោះការ​អភិវឌ្ឍយ៉ាងខ្លាំង​ក្លារបស់​ក្រុមហ៊ុន​ទូរគមនាគមន៍​នានាក្នុង​ប្រទេស​​ជាពិសេសគឺ VNPT៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Antoine Colin អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកការផ្លាស់ប្តូរឌីជីថលនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម HP (សហរដ្ឋអាមេរិក)។

Top