• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងការតភ្ជាប់អាស៊ាន-រុស្ស៊ី

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី រំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ១៦-១៨ ខែមិថុនា បាននាំមកនូវលទ្ធផលសំខាន់ៗជាច្រើន ដែលរួមចំណែកដល់ការជំរុញទំនាក់ទំនងអាស៊ាន-រុស្ស៊ី ឈានចូលដំណាក់កាលអភិវឌ្ឍថ្មី ហើយទន្ទឹមនឹងនោះ បង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី។
សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ ទិវាបង្កើតទំនាក់ទំនងអាស៊ាន-រុស្ស៊ី។ រូបថត៖ Duong Giang/VNA

ទាក់ទងនឹងលទ្ធផលនៃកិច្ចប្រជុំកំពូល រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យជុង បានឱ្យដឹងថា កិច្ចប្រជុំកំពូលបានកំណត់ក្របខ័ណ្ឌ និងទិសដៅយុទ្ធសាស្ត្រស​ម្រាប់ទំនាក់ទំនងអាស៊ាន-រុស្ស៊ី ក្នុងដំណាក់កាលថ្មី តាមរយៈសេចក្តីថ្លែងការណ៍រួមទីក្រុងកាហ្សានឆ្នាំ ២០២៦ និងផែនការសកម្មភាពអាស៊ាន-រុស្ស៊ី ដំណាក់កាល ២០២៦-២០៣០។ គួរឱ្យកត់សម្គាល់ថា នេះ​ជាលើក​ដំបូងដែល​កិច្ចសហប្រតិបត្តិការថាមពលត្រូវបានកំណត់ជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលបំពេញតាមតម្រូវការធានាសន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ភាគីទាំងពីរ។ ចំណុចលេចធ្លោមួយទៀត គឺការពិភាក្សាដាច់ដោយឡែកជាលើកដំបូងរវាងមេដឹកនាំអាស៊ាន និងរុស្ស៊ីស្តីពីការធ្វើសមា ហរណកម្មអាស៊ី-អឺរ៉ុប ដោយបើកចេញចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការទូលំទូលាយជាង ក្នុងវិស័យសំខាន់ៗដូចជា ថាមពល ឡូជីស្ទិក ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការតភ្ជាប់អន្តរតំបន់។

យោងតាមលោករដ្ឋមន្ត្រី ឡេ ហ័យជុង ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបង្ហាញពីខ្លឹមសារវិជ្ជមាននិងបានដោះស្រាយបញ្ហា​ជាច្រើនដើម្បី​អភិវឌ្ឍន៍ទំនាក់ទំនងតា​ម​ទិស​ដៅត្រឹមត្រូវ សម្រេចបានលទ្ធផលលេចធ្លោ និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការ កិច្ចព្រមព្រៀង​នានា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ថាមពល ការអប់រំ និងបណ្តុះបណ្តាល៕

តាម​ vovworld.vn/km-KH

លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងសកម្មភាពទ្វេភាគីជាច្រើននៅរុស្ស៊ី នាថ្ងៃទី ១៨ ខែមិថុនាលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីលោករុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

Top