ក្នុងជំនួបនេះ អគ្គលេខាបក្សលោក តូ
ឡឹមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្ក្នុងជំនួបពិភាក្សារវាងលោកស្រី Delcy Rodríguez Gómez ជាមួយប្រធានរដ្ឋលោក
Luong Cuong និងអនុប្រធានរដ្ឋ លោកស្រី Vo Thi Anh
Xuan ដោយបង្ហាញជំនឿជាក់ថា
ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។
ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី
អគ្គលេខាបក្ស លោកតូ ឡឹម បានឯកភាពចំពោះសំណើសហប្រតិបត្តិការរបស់ភាគីវេណេហ្ស៊ុយអេឡា
និងសម្តែងក្តីសង្ឃឹមថា នឹងមានការវិវឌ្ឍថ្មីៗបន្ទាប់ពីដំណើរទស្សនកិច្ចនេះ
ហើយស្នើឱ្យភាគីទាំងពីរពង្រឹងការជឿទុកចិត្តផ្នែកនយោបាយតាមរយៈការជួបប្រាស្រ័យទាក់ទងគ្នាគ្រប់កម្រិត
ជាពិសេស កម្រិតខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ
ជាពិសេសក្នុងការផ្លាស់ប្តូរបទពិសោធន៍ ទ្រឹស្តី
និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងបក្សនាពេលខាងមុខ។ អគ្គលេខាបក្ស លោកតូ ឡឹម
ក៏បានស្នើឲ្យភាគីទាំងពីរជំរុញការអនុវត្តផែនការសហប្រតិបត្តិការ
ជាពិសេសលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងមានតម្រូវការ ហើយបន្តគាំទ្រ
និងសហប្រតិបត្តិការនៅវេទិកា និងអង្គការពហុភាគី លើបញ្ហាតំបន់
និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួម។
រីឯខ្លួនវិញ
អនុប្រធានអចិន្ត្រៃយ៍ Delcy Rodríguez Gómez បានវាយតម្លៃខ្ពស់ចំពោះបក្សកុម្មុយនិស្តវៀតណាម
ដែលបានដឹកនាំប្រជាជន វៀតណាមដោយជោគជ័យក្នុងបុព្វហេតុតស៊ូ និងការកសាងប្រទេសជាតិ៕