• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងអាមេរិក

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានស្វាគមន៍ចំពោះសហគ្រាសអាមេរិកក្នុងការពង្រីកការវិនិយោគ ជំរុញ ខ្លាំងការស្រាវជ្រាវ-អភិវឌ្ឍន៍ និងការច្នៃប្រឌិត រួមចំណែកយ៉ាងសំខាន់ដើម្បីនាំ វៀតណាមក្លាយ ទៅជាមជ្ឈមណ្ឌលមួយនៅក្នុងខ្សែសង្វាក់តម្លៃតំបន់និងសកល។
  ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh (នៅកណ្ដាល) ដឹកនាំ ជំនួបធ្វើការ។ (រូបថត៖ VOV)  

នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានទទួលជួបនិងធ្វើការជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក - អាស៊ាន (USABC) រួមមានតំណាងនៃសម្ព័ន្ធក្រុមហ៊ុន សហគ្រាសជួរមុខ របស់អាមេរិកចំនួន ២៨។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ អនុសាសន៍ និងសំណើស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគអាជីវកម្មរវាងប្រទេស ទាំងពីរ ជាពិសេសលើវិស័យដែលសហគ្រាសអាមេរិកយកចិត្តទុកដាក់ដូចជា សុខា ភិបាល ថាមពលបៃតង ថាមពលកកើតឡើងវិញ សេវាហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ ល។ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានស្វាគមន៍ចំពោះសហគ្រាសអាមេរិកក្នុងការពង្រីកការវិនិយោគ ជំរុញ ខ្លាំងការស្រាវជ្រាវ-អភិវឌ្ឍន៍ និងការច្នៃប្រឌិត រួមចំណែកយ៉ាងសំខាន់ដើម្បីនាំ វៀតណាមក្លាយ ទៅជាមជ្ឈមណ្ឌលមួយនៅក្នុងខ្សែសង្វាក់តម្លៃតំបន់និងសកល។

ភាគី USABC បានបញ្ជាក់ពីការសន្យាថា នឹងបន្តរួមដំណើរ ហើយសម្រប សម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ជំរុញយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូ លើគ្រប់ជ្រុងជ្រោយនិយាយរួម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ រវាងសហរដ្ឋអាមេរិក និងវៀតណាមនិយាយដោយឡែក ឲ្យបានរីកចម្រើនកាន់តែ ទូលំទូលាយ មានប្រសិទ្ធភាព ជាក់ស្តែង ស្របតាមបំណងប្រាថ្នា និងផលប្រយោជន៍ របស់ភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top