• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពលកររវាងប្រទេសទាំង ៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម


បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពលកររវាងប្រទេសទាំង ៥
កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម 

ដោយប្រធានបទ “ជំរុញការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងការងារធ្វើប្រកបដោយនិរន្តរភាពជូនពលករ​ចំ​ណាកស្រុក” សន្និសីទថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យពលករលើកទី ២ រវាងបណ្ដាប្រទេស​ ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៧ នៅ​ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងថា ក្នុងប្លុកអាស៊ាន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៥ គឺ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានបើកទូលាយដោយឥតឈប់ឈរ ហើយជំរុញការអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចនៃប្រទេសនីមួយ​ៗ។ ក្នុងស្ថានភាពបច្ចុប្បន្ន បញ្ហាចំណាកស្រុករបស់ពលកររវាងបណ្ដាប្រទេសកាន់តែទទួលបានការយកចិត្ត​ទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Vu Duc Dam បានសង្ដត់ធ្ងនថា៖

“ដោយមានរបៀបវារៈគ្របដណ្ដប់លើបញ្ហាចំណាកស្រុកនិងពលករ រួមទាំងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងអនាគតនៃការងារធ្វើដើម្បីជួយឧបត្ថម្ភពលករចំណាកស្រុកឆ្លងព្រំដែនផងនោះ យើងខ្ញុំមានក្ដីសង្ឃឹមថា បណ្ដារដ្ឋមន្ត្រីរួមទាំងអង្គប្រជុំនឹងវាយតម្លៃ លើកសំណើសម្រាប់ការគ្រប់គ្រង ការចំណាកស្រុករបស់ពលករឲ្យកាន់​តែល្អថែមទៀត ហើយរួមវិភាគទានជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម អភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងបង្កើតឡើងកម្លាំងចលករថ្មីដើម្បីការសាងអាស៊ានអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងសកម្ម”។

លោកឧបនាយករដ្ឋមន្ត្រីថាដើម្បីពង្រីកភាពវិជ្ជមានៃចំណាកស្រុកសម្រាប់ពលករបណ្ដាប្រទេសគម្បីរួមសហការយ៉ាងជិតស្និទ្ធថែមទៀត មុនដំបូងគឺបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាល បណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មវិនិយោគបច្ចេកវិទ្យារវាងបណ្ដាប្រទេស៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top