• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែនរវាងវៀតណាម និងឡាវ

នារយៈពេលកន្លងមក ការទាញយកអនុគ្រោះពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែន វៀតណាម - ឡាវ បានរួមចំណែកជំរុញពាណិជ្ជ កម្មទំនិញនិងសេវាកម្ម ក៏ដូចជាការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ វៀត ណាម និងឡាវឲ្យកាន់តែមាននិរន្តរភាព យូរអង្វែង ហើយនាំមកនូវផល ប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។
  ច្រកទ្វារព្រំដែនអន្តរជាតិ Chalo រវាងវៀតណាមនិងឡាវ។  
  សន្និសីទកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមព្រំដែនវៀតណាម-ឡាវលើកទី១២។  

ក្នុងដំណាក់កាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ទំហំនាំចូល នាំចេញទំនិញ សរុបរវាងវៀតណាមនិង ឡាវ សម្រេចបាន ៤,៥ ពាន់លានដុល្លាអាមេរិក ដែលជាមធ្យម ជាង ១ ពាន់លានដុល្លាក្នុងមួយឆ្នាំ កើនឡើងជាង ១០% ក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១,៣៧ ពាន់លានដុល្លាអាមេរិក កើនឡើង ៣៣,៣២% បើធៀបនឹងឆ្នាំ ២០២០ ដែលហួសពីគោលដៅដែលប្រទេសទាំងពីរបាន ដាក់ចេញ។ វាយតម្លៃពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមព្រំដែនរវាង វៀតណាម និងឡាវក្នុងរយៈពេលកន្លងមក រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្មឡាវ លោក Khampheng Saysompheng បានឲ្យដឹងថា៖ “ទោះបីជាប្រទេសទាំងពីរបានជួបប្រទះនឹងការលំបាកជាច្រើនដោយសារផល ប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ និងគ្រោះមហន្តរាយធម្មជាតិក៏ដោយ ក៏រដ្ឋាភិបាល នៃប្រទេសទាំងពីរមានគោលនយោបាយទាន់ពេលវេលាដើម្បីដោះស្រាយការលំបាក និងអនុវត្តន៍ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសំដៅ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ហេតុដូច្នេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈ ពេល ១០ ឆ្នាំកន្លងមក

បច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគចំនួន ២១៤ គម្រោងនៅឡាវ ក្នុងដើមទុន ចុះបញ្ជីសរុបប្រមាណ ៥,៣៣ ពាន់លានដុល្លាអាមេរិក។ វៀតណាមជាប់ចំណាត់ ថ្នាក់ទី៣ក្នុងចំណោមប្រទេសដែលវិនិយោគនៅឡាវ (បន្ទាប់ពីចិន និងថៃ)។ សកម្ម ភាពវិនិយោគរបស់វៀតណាមនៅឡាវមានវត្តមានក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗស្ទើរតែទាំងអស់ដូចជា កសិកម្ម ថាមពល ផលិតកម្ម ការចែកចាយទំនិញចាំបាច់ដូចជា អគ្គិសនី ប្រេងសាំង នៅតាមខេត្តដែលមានសក្តានុពលជាច្រើនក្នុងកិច្ចសហប្រតិបត្តិ ការវិនិយោគ ជាពិសេសបណ្ដាខេត្តនៅភាគខាងត្បូងឡាវ។ រហូតមកដល់ពេលនេះ នៅតាមខ្សែព្រំដែនវៀតណាម-ឡាវទាំងមូលមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៩ ច្រកទ្វារព្រំដែនទ្វេភាគីជាផ្លូវការចំនួន៦ ច្រកទ្វារព្រំដែនទ្វេភាគីមិនផ្លូវការចំនួន១៨  ផ្លូវលំចំនួន ២៧ ហើយបានបង្កើតមណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែនចំនួន ៩ ក្នុង បំណងជួយសម្រួលដល់ការអភិវឌ្ឍសកម្មភាពពាណិជ្ជកម្ម និងសេវាកម្មនៃបណ្ដា ខេត្តជាប់ព្រំដែនវៀតណាមនិងឡាវ។

ទោះបីជារដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ទាំងពីរ និងខេត្តជាប់ព្រំដែននានា មានគោលនយោបាយ និងយន្តការអនុគ្រោះជា ច្រើនដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរក៏ ដោយ ក៏ប៉ុន្តែនៅតែមានកំហិត និងការលំបាកមួយចំនួនដែលត្រូវការដោះស្រាយ ដូចជា៖ គោលនយោបាយទាក់ទាញការវិនិយោគចូលក្នុងការផលិត ការកែច្នៃ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ និងភស្តុភារកម្ម នៅតំបន់ច្រកទ្វារព្រំដែនមិនទាន់ មានប្រសិទ្ធភាពនៅឡើយ។ លោក Phosy Bounkham នាយករងមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត ហួផាន (ដែលមានព្រំដែនជាប់ជាមួយខេត្ត Nghe An, Thanh Hoa និង Son La របស់វៀតណាម) បានលើកឡើងបញ្ហាជំពាក់ជំពិនមួយចំនួនដែល ត្រូវការដោះស្រាយនាពេលខាងមុខ។ លោកបានឲ្យដឹងថា៖ ទីមួយគឺការនាំចេញទំនិញកសិផលតាមច្រកទ្វារព្រំដែនក្រៅផ្លូវការ ជួបការ លំបាកជាច្រើន ដែលធ្វើឲ្យទំនិញមិនអាចជម្រះគយបាន។ ទីពីរគឺការខ្វះខាត ច្រករបៀងគតិយុត្ត គោលនយោបាយពន្ធដារ និងគោលនយោបាយពាណិជ្ជកម្ម។ ទី៣គឺការខ្វះខាតបុគ្គលិកដែលមានជំនាញពាណិជ្ជកម្មដើម្បីជួយការងារក៏ដូចជាដោះស្រាយដោយទាន់ពេលវេលានូវបញ្ហាទាក់ទងនឹងទំនិញដែលកើតឡើងនៅ ច្រកទ្វារព្រំដែន

នៅក្នុងសន្និសីទកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមព្រំដែនវៀតណាម-ឡាវលើកទី១២ ដែលបានប្រព្រឹត្តទៅនាដើមខែមេសាកន្លងទៅ នៅទីក្រុង វៀងចន្ទន៍ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien និងសមភាគីឡាវ លោក Khampheng Saysompheng បានស្តាប់តំណាង មូលដ្ឋាននិងសហគ្រាសនៃប្រទេសទាំងពីរ ចង្អុលបង្ហាញគុណវិបត្តិនិងកំហិត ដែល ធ្វើឲ្យពាណិជ្ជកម្មឡាវ-វៀតណាមមិនទាន់សក្តិសមនឹងសក្ដានុពល។ ទន្ទឹមនឹងនោះ គេក៏បានចង្អុលបង្ហាញពីមូលហេតុ និង "បញ្ហាកកស្ទះ" ដែលត្រូវការដោះស្រាយ ដូចជាសក្តានុពលវិនិយោគ ដើមទុនថវិកា; ការកៀរគរដើមទុន និងទាក់ទាញការវិនិ យោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព្រំដែនផងដែរ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានចាត់ទុកថា៖ គួរតែយកចិត្តទុកដាក់ធ្វើឲ្យបានល្អក្នុងការពិនិត្យ កសាង និងសុក្រិតយន្តការ គោលនយោបាយស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែនឲ្យសម ស្របនឹងស្ថានភាពជាក់ស្តែង។ បន្តផ្សព្វផ្សាយ និងណែនាំការរៀបចំអនុវត្តឯកសារ ដែលបានចុះហត្ថលេខា បង្កើនថែមទៀតការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព លើគ្រប់ផ្នែក កម្រិត មូលដ្ឋាន និងសហគ្រាសទាំងអស់ លើគ្រប់វិស័យតាមការ ព្រមព្រៀងរវាងភាគីទាំងពីរ

អាចមើលឃើញថា សក្ដានុពលនៃការអភិវឌ្ឍតំបន់ព្រំដែននៅមានធំធេង ណាស់។  ដើម្បីឲ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែនរវាងវៀត ណាមនិងឡាវ សម្រេចបានគោលដៅដែលបានកំណត់នោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានដាក់ចេញទិសដៅសហប្រតិបត្តិការអភិវឌ្ឍ ដូចជាផ្តោតសំខាន់លើការពិនិត្យឡើងវិញ ស្រាវជ្រាវ លើកឡើងយន្តការ គោល នយោបាយអនុគ្រោះ; ស្រាវជ្រាវ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមឯកសារដែលបាន ចុះហត្ថលេខា; ស្នើឡើងផែនការដោះស្រាយការលំបាក ឧបសគ្គក្នុងដំណើរការ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវ; ជួយសម្រួលដល់ការធ្វើ ចរាចរទំនិញនៃប្រទេសនីមួយ; សម្របសម្រួលក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំង ការរត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្ម។ ប្រាកដណាស់ថា ទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំនេះ និងឆ្នាំក្រោយៗទៀត នឹងបន្តហួសពីគោលដៅដែលប្រទេសទាំងពីរ បានដាក់ចេញ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ ឡាវ-វៀតណាមឲ្យកាន់តែ រឹងមាំថែមទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

មហោស្រពទូរទស្សន៍ជាតិលើកទី ៤១ បានបិទបញ្ចប់ប្រកបដោយជោគជ័យ

មហោស្រពទូរទស្សន៍ជាតិលើកទី ៤១ បានបិទបញ្ចប់ប្រកបដោយជោគជ័យ

នាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Hai Phong មហោស្រពទូរទស្សន៍ជាតិលើកទី៤១បានបិទបញ្ចប់ ប្រកប ដោយជោគជ័យ។

Top