• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបតិ្តការរវាងបណ្ដាតំបន់នៃវៀតណាមជាមួយកម្ពុជា


 ទិដ្ឋភាពនៃជំនួបរវាងគណៈប្រតិភូយោធាទាំងពីរ (រូបថត៖ TTXVN)

 នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ វរៈសេនីយ៍​ឯក Tran Van Lau មេបញ្ជាការ បញ្ជាការដ្ឋានយោ​ធាខេត្ត Soc Trang​ ភាគខាងត្បូងវៀតណាម​ បានជួបធ្វើការជាមួយ ឧ​ត្តមសេនីយ៍ទោ យ៉ុង ម៉ៅ ​អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ នៃ​កងយោធពលខេមរភូមិន្ទ និងក្រុមកា​រងារដែលកំពុងមកបំពេញទស្ស​នកិច្ចការងារនៅខេត្ត ​Soc Trang​។
 
វរៈសេនីយ៍​ឯក Tran Van Lau អះអាងថា ខេត្ត ​Soc Trang ជានិច្ចកាលគោរព ទំ​នាក់ទំនង​ក្នុងនាម​ជាអ្នកជិត​ខាងល្អប្រសើរ​ ចំណងមិត្តភាពប្រពៃណី កិ​ច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ​ ចីរភាពនិងយូរ​អង្វែង​រវាងវៀត​ណាម និង​កម្ពុជា ព្រម ទាំងជំរុញខ្លាំងការងារ​ការទូតប្រជាជន​ ពង្រឹងនិងពង្រីកដោយឥ​តឈ​ប់​ឈរ ចំណង​សាមគ្គីភាព​រវាង​ប្រជាជននៃប្រទេសទាំង​ពីរផងដែ​រ​។
 
​រីឯខ្លួនវិញ ឧត្តមសេ​នីយ៍ទោ យ៉ុង ម៉ៅ បានថ្លែងអំណរគុ​ណចំពោះប្រទេស វៀតណាមនិយាយរួម កងទ័​ពប្រជា​ជន​វៀត​ណាម និងខេត្ត Soc Trang និយាយ ដោយឡែក ដែ​លបាន​ជួយ​ឧបត្ថម្ភ​ប្រទេសនិង​ប្រជាជន​កម្ពុជារួច​ផុតពី​គ្រោះ មហ​ន្តរាយប្រល័យពូជសាសន៍ ព្រមទាំងមានគោលបំណ​ងថា ទំនាក់ទំន​ង សហប្រតិបត្តិការ​និងចំណង​សាមគ្គីភាព​រវាងប្រទេសទាំងពីរកាន់តែ​ស្អិតរមួត និងទទួល​បានសមិទ្ធផល​ថ្មីជាច្រើន​ថែមទៀត​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃផ​ងដែរ៕​

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាការពារជាតិយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព។

Top