• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនការផ្លាស់ប្ដូរវប្បធម៌ រឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងយុវជនវ័យក្មេងវៀតណាម-ឡាវ-កម្ពុជា

យុវជនវ័យក្មេងនៃប្រទេសទាំង ៣ បច្ចុប្បន្ននេះ គោរព និងប្ដេជ្ញាចិត្តរួមចំណែកអស់ពីសមត្ថភាព ដើម្បីថែរក្សា ពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ៣ ឲ្យកាន់រឹងមាំ។
កម្មវិធីផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា (រូបថត៖ VNA)

នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi (ទីក្រុងហូជីមិញ) កម្មវិធីផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា ក្រោមប្រធានបទ "ទន្លេមេគង្គរួមគ្នា មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ អំណរឆ្នាំថ្មី ២០២៤"បានប្រព្រឹត្តិទៅដោយមានការចូលរួមពីយុវជននៃកងកម្លាំងប្រដាប់អាវុធទីក្រុង និងនិស្សិតកម្ពុជា និងឡាវ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង។

ក្នុងកម្មវិធីនេះ និស្សិតឡាវ និងកម្ពុជាបានចែករំលែកគ្នាជាច្រើន ដោយសង្កត់ធ្ងន់ថា ដូនតាជំនាន់មុននៃប្រទេសទាំង ៣ គឺវៀតណាម ឡាវ និងកម្ពុជាបានប្រគៀកស្មារ តស៊ូជាមួយគ្នា ដើម្បីដណ្ដើមឯករាជ្យប្រជាជាតិ ហើយបច្ចុប្បន្ននេះ ប្រទេសទាំង ៣ កំពុងសហប្រតិបត្តិការ សាមគ្គីភាព ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសនីមួយៗ ឱ្យកាន់តែសម្បូរធូធារ ខ្លាំងមាំមួន។ ដូច្នេះ យុវជនវ័យក្មេងនៃប្រទេសទាំង ៣ បច្ចុប្បន្ននេះ គោរព និងប្ដេជ្ញាចិត្តរួមចំណែកអស់ពីសមត្ថភាព ដើម្បីថែរក្សា ពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ៣ ឲ្យកាន់រឹងមាំ និងអភិវឌ្ឍន៍ក្នុងឱកាសគ្រួសារវៀតណាមបានទទួលនិស្សិតកម្ពុជាចំនួន ១២ នាក់ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញជាកូនធម៌ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top