• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនការជួបប្រាស្រ័យមិត្តភាពវៀតណាម-ចិន

នារសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបលោក Chen Gang លេខាគណៈ កម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី ប្រទេសចិន ក្នុងឱកាសដែលលោក Chen Gang អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមកម្មវិធីជួបប្រាស្រ័យនិទាឃរដូវឆ្នាំ ២០២៥ រវាងលេខាគណៈកម្មាធិការបក្ស ខេត្ត/តំបន់មួយចំនួនរបស់វៀតណាមជាមួយខេត្តក្វាងស៊ី របស់ចិន។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបលោក Chen Gang លេខាគណៈ កម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី ប្រទេសចិន។ (រូបថត៖ VGP)

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើថា ភាគីទាំងពីរគួរតែឆ្លៀតយកឱកាសនៃ ឆ្នាំជួបប្រាស្រ័យមនុស្សសាស្ត្រវៀតណាម - ចិនឆ្នាំ ២០២៥ និងការរំលឹកខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូត ដើម្បីបង្កើនការជួបប្រា ស្រ័យមិត្តភាពរវាងគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក និងអង្គការប្រជាជន; ពន្លឿនការសាកល្បង នៃគំរូច្រកទ្វារព្រំដែនឆ្លាតវៃរវាងខេត្ត Lang Son និងខេត្ត ក្វាងស៊ី; ជំរុញការតភ្ជាប់ ចរាចរណ៍ពហុមធ្យោបាយ រួមទាំងផ្លូវដែក ផ្លូវគោក ផ្លូវសមុទ្រ... ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក Bui Thanh Son ក៏បានស្នើឲ្យ ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការគ្រប់គ្រង និងការពារព្រំដែន តាមឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោក វៀតណាម-ចិន និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា; ផ្លាស់ប្ដូរយ៉ាងសកម្ម និងដោះស្រាយ ឱ្យបានសមហេតុផលនូវឧប្បត្តិហេតុដែលកើតឡើងនៅតាមព្រំដែន។

យល់ស្របនឹងមតិយោបល់របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម  លេខាគណៈកម្មាធិការបក្សខេត្ត ក្វាងស៊ី លោក Chen Gang បានអះអាងថា ខេត្ត ក្វាងស៊ី យកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ វៀតណាម ត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍បានល្អនូវការយល់ដឹងរួមរបស់ថ្នាក់ ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ រួមចំណែកយ៉ាងជាក់ស្ដែងក្នុងការ ពង្រឹងទំនាក់ទំនងដៃគូរសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។ លោក Chen Gang បានស្នើថា ប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការសម្របសម្រួលគយ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត និងបង្កើនការ តភ្ជាប់ចរាចរណ៍តាមព្រំដែនផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top