• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតយន្តការដ៏រឹងមាំគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍បណ្ដុំយុទ្ធសាស្ត្រជាតិសម្រាប់ចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍

កាលពីរសៀលថ្ងៃទី ២១ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកឡេ ទៀនចូវ បានដឹកនាំកិច្ចប្រជុំជាមួយបណ្ដាក្រសួង ផ្នែក និងទីភ្នាក់ងារពាក់ព័ន្ធ ស្តីពីការកសាងនិងបង្ហើយគម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យជាតិហាណូយ (VNU) ទៅជាបណ្ដុំយុទ្ធសាស្ត្រជាតិសម្រាប់ចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកឡេ ទៀនចូវ បានដឹកនាំកិច្ចប្រជុំជាមួយបណ្ដាក្រសួង ផ្នែក និងទីភ្នាក់ងារពាក់ព័ន្ធ ស្តីពីការកសាងនិងបង្ហើយគម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យជាតិហាណូយ។ រូបថត៖ VNA

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ឡេ ទៀនចូវ បានសង្កត់ធ្ងន់ថា គម្រោងនេះត្រូវតែបញ្ជាក់ឱ្យច្បាស់អំពីគំរូអភិវឌ្ឍន៍ថ្មី និងយន្តការរៀបចំការអនុវត្តថ្មី ដើម្បីឱ្យ VNU ក្លាយជាស្ថាប័នយុទ្ធសាស្ត្រជាតិពិតប្រាកដសម្រាប់ទេពកោសល្យ ចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ភារកិច្ចស្នូលគឺការរចនាប្រព័ន្ធអេកូឡូស៊ីដែលតភ្ជាប់គ្នាទៅវិញទៅមក ចាប់ពីទេពកោសល្យ ការបណ្តុះបណ្តាល ការស្រាវជ្រាវ រហូតដល់បច្ចេកវិទ្យា នវានុវត្តន៍ អាជីវកម្ម និងទីផ្សារ ដោយប្រែក្លាយចំណេះដឹងទៅជាតម្លៃអភិវឌ្ឍន៍សម្រាប់ VNU និងប្រទេសជាតិ។ លោកឧបនាយករដ្ឋមន្ត្រីបានក្រើនរំលឹកភារកិច្ចសំខាន់ៗចំនួនបួនគឺ៖ ការរកឃើញ បណ្តុះបណ្តាល បំប៉ន និងទាក់ទាញអ្នកមានទេពកោសល្យ; ការបង្កើតចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ជាពិសេសនៅក្នុងវិស័យយុទ្ធសាស្ត្រ; ការស្រាវជ្រាវ និងដោះស្រាយបញ្ហាធំ ថ្មី និងពិបាករបស់ប្រទេសជាតិ; ការជំរុញនវានុវត្តន៍ ការផ្ទេរបច្ចេកវិទ្យា ការបង្កើតផលិតផល និងអាជីវកម្មថ្មីៗ។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សាកលវិទ្យាល័យជាតិហាណូយ (VNU) មិនត្រឹមតែឆ្ពោះទៅរកការអភិវឌ្ឍនៃសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីតួនាទីនាំមុខគេ និងជះឥទ្ធិពលនៅក្នុងប្រព័ន្ធអប់រំឧត្តមសិក្សាជាតិទៀតផង។ ក្នុងពេលជាមួយគ្នានោះ ធ្វើឱ្យសុក្រិតយន្តការដ៏លេចធ្លោសម្រាប់ការជ្រើសរើសនិស្សិត អាហារូបករណ៍ កម្មវិធីទេពកោសល្យ បរិយាកាសសិក្សា ការប្រើប្រាស់និងអនុគ្រោះដល់ទេពកោសល្យផងដែរ៕

តាម​ vovworld.vn/km-KH

ពូនជ្រុំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ឡាវ និងកម្ពុជា

ពូនជ្រុំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ឡាវ និងកម្ពុជា

លោក Doan Minh Huan បានសង្កត់ធ្ងន់ថា ការបង្កើនការផ្លាស់ប្តូរ ការរៀនសូត្រ និងការជួបប្រាស្រ័យគ្នាដោយផ្ទាល់រវាងកម្មាភិបាលវ័យក្មេងនៃប្រទេសទាំងបី គឺមានអត្ថន័យយូរអង្វែងសម្រាប់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេស។

Top