• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការងារលើកទឹកចិត្តទេពកោសល្យរបស់យុវជន

ក្នុងឱកាសរំលឹកខួបលើកទី ៩១ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ នាព្រឹកថ្ងៃទី ២៦ មិនា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជនឆ្នើមវៀតណាមឆ្នាំ ២០២១។
  បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការងារលើកទឹកចិត្តទេពកោសល្យរបស់យុវជន  

 នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ជាពិសេសលើការលើកទឹកចិត្តដល់ទេពកោសល្យរបស់យុវជន ហើយមានគោល ការណ៍និងគោលនយោបាយសំខាន់ៗជាច្រើនផងដែរ។ ក្នុងនោះ ឯកសារនៃមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាមបានកំណត់ទិសដៅសំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសក្នុងដំណាក់កាល ២០២១- ២០៣០ នោះគឺការអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ទាក់ទាញនិងផ្តោតការយកចិត្តទុកដាក់ពិសេសដល់អ្នកមានទេពកោសល្យ។ បង្កើតបរិយាកាសនិងល័ក្ខខ័ណ្ឌល្អបំផុតសម្រាប់ការជំរុញ ស្វែង រក លើកតម្កើង និងផ្តោតការយកចិត្តទុកដាក់ពិសេសដល់ធនធានមនុស្សវ័យក្មេងមានគុណភាពខ្ពស់ ដែលបានលះបង់ដើម្បីបុព្វបទកសាងនិងការពារមាតុប្រទេស។ លោកលោកប្រធាន Nguyen Xuan Phuc សង្ឃឹម ថា យុវជនឆ្នើមឆ្នាំ ២០២១ តែងតែអនុវត្តន៍និងបណ្ដុះបណ្ដាលស្របតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ រស់នៅប្រកបដោយទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គម ព្រមទាំងខិតខំប្រឹងប្រែងឥតឈប់ឈរ ដែលជាគំរូឆ្នើមរបស់យុវជនវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top