• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្សកុម្មុយនិស្តវៀតណាមសក្តិសមនឹងជំនឿទុកចិត្តរបស់ប្រជាជន

ទិដ្ឋភាពនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VNA)
 

ជោគជ័យដ៏ផ្លែផ្កានៃមហាសន្និបាតលើកទី១៣នៃបក្សកុម្មុយ និស្តវៀតណាម ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្តផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងរយៈពេលកន្លងមក។

ក្នុងអត្ថបទក្រោមចំណងជើងថា “នៅលើមាគ៌ាតាមរបស់លោកប្រធានហូជីមិញ” ដែលបានចេញផ្សាយក្នុងកាសែតប្រចាំថ្ងៃ Lëtzebuerger Vollek - zlv.lu ប្រវត្តិវិទូនិងជាអ្នកកាសែតអាល្លឺម៉ង់ជើងចាស់ លោក Gerhard Feldbauer បានសរសេរថា មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានគូសបញ្ជាក់អំពីការផ្លាស់ប្តូរថ្មី និងភារកិច្ចរបស់បក្សនៅលើមាគ៌ាឆ្ពោះទៅរកសង្គមនិយមនិងជ្រើសតាំងគណៈកម្មាធិ ការមជ្ឈិមបក្សសម្រាប់អាណត្តិថ្មី។

អត្ថបទនេះក៏បានដកស្រង់របាយការណ៍នយោបាយដែលបង្ហាញដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong  ដែលបានលើកឡើងថា នៅលើមាគ៌ានៃសង្គមនិយមវៀតណាមផ្តើមចេញជាប្រទេសកសិកម្មមួយក្នុងអតីតកាល បានក្លាយទៅជាប្រទេសឧស្សាហកម្មដ៏ទំនើបមួយនាបច្ចុប្បន្ននេះ។ យោងទៅតាមអ្នកនិពន្ធរូបនេះ វៀតណាមបានរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសអាស៊ីដោយឈរលើមូលដ្ឋានសន្តិភាពនិងភាពជាអ្នកជិតខាងដ៏ល្អប្រពៃផងដែរ។

ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយអត្ថបទសរសេរមួយ ដែលមានខ្លឹមសារសង្កត់ធ្ងន់ថា អស់រយៈពេលជិតមួយសតវត្សរ៍កន្លងមកនេះ ភាពពិតជាក់ស្តែងបានបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ហើយនោះគឺជាកត្តាចម្បង ដែលសម្រេចបាននូវជ័យជំនះនៃបដិវត្តន៍ និងបង្កើតឡើងអព្ភូតហេតុជាច្រើនសម្រាប់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top