• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និស្សិតឡាវ និងកម្ពុជាស្វែងយល់ពីប្រវត្តិសាស្ត្រវៀតណាមតាមរយៈខ្សែភាពយន្ត "ផ្កា​ម៉ាក់ខៃ ហ្វើ និង Piano"

នាយប់ថ្ងៃទី ១ ខែមីនា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំការបញ្ចាំងខ្សែភាពយន្ត "ផ្កាម៉ាក់ខៃ ហ្វើ និង Piano" (Dao, Pho va Piano) ដោយឥតគិតថ្លៃសម្រាប់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ជួយឲ្យនិស្សិតយល់ដឹងបន្ថែមទៀតអំពីដំណាក់កាលដ៏អង់អាចក្លាហាននៃប្រវត្តិសាស្ត្រវៀតណាមក្នុងប៉ុន្មានឆ្នាំតស៊ូដណ្តើមឯករាជ្យជាតិ។
និស្សិតឡាវ និងកម្ពុជាស្វែងយល់ពីប្រវត្តិសាស្ត្រវៀតណាមតាមរយៈខ្សែភាពយន្ត "ផ្កា​ម៉ាក់ខៃ ហ្វើ និង Piano"

នេះជាឱកាសដ៏កម្រមាន សម្រាប់និស្សិតឡាវ និងកម្ពុជាដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃការតស៊ូរំដោះជាតិ ការពារមាតុប្រទេសរបស់កងទ័ពនិងប្រជាជនវៀតណាម ក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង។ តាមនោះ បង្ហាញពីស្មារតីអង់អាចក្លាហានរបស់ប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានពីបរទេស ប៉ុន្តែនៅតែសម្បូរទៅដោយមនោសញ្ចេតនា ស្រឡាញ់មនុស្ស; តាមនោះ បង្កើនការតភ្ជាប់និងមនោសញ្ចេតនាដ៏ស្អិតរមួតរវាងនិស្សិតឡាវនិងកម្ពុជាជាមួយគ្រួសារទំនុកបំរងវៀតណាម ដើម្បីបណ្តុះពន្លកមិត្តភាពនាពេលអនាគត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លើសពីគោលដៅដែលបានដាក់ចេញ កីឡាវៀតណាមរក្សាចំណាត់ថ្នាក់កំពូលលេខ ៤ អាស៊ី ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរអាស៊ីឆ្នាំ ២០២៦

លើសពីគោលដៅដែលបានដាក់ចេញ កីឡាវៀតណាមរក្សាចំណាត់ថ្នាក់កំពូលលេខ ៤ អាស៊ី ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរអាស៊ីឆ្នាំ ២០២៦

ព្រឹត្តិការណ៍កីឡាឆ្នេរអាស៊ីឆ្នាំ ២០២៦ បានបិទនាថ្ងៃទី ៣០ ខែមេសា នៅទីក្រុងសាន់យ៉ា (ខេត្តហៃណាន ប្រទេសចិន) បន្ទាប់ពីការប្រកួតជាងមួយសប្តាហ៍ (ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែមេសា)។

Top