• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និស្សិតវៀតណាមនៅអូស្ត្រាលី ផ្សព្វផ្សាយរូបភាពវៀតណាមដល់មិត្តភក្តិអន្តរជាតិ

នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សមាគមនិស្សិតវៀតណាមនៅសាកលវិទ្យាល័យ Wollongong (VGong) ទីក្រុង Sydney រដ្ឋ New South Wales បានរៀបចំការប្រកួតស្វែងរកទេពកោសល្យ “VGong’s Got Talent ២០២៣”។
ការសម្តែងរបស់និស្សិតវៀតណាមនៅសកលវិទ្យាល័យ Wollongong ។ (រូបថត៖ Le Dat/TTXVN)

ការសម្តែងទាំង ៨ របស់និស្សិតសាកលវិទ្យាល័យ Wollongong មកពីប្រទេសជាច្រើនបានរួមគ្នាបង្កើតចំណាប់អារម្មណ៍ដ៏វិសេសវិសាល។ ការសម្តែងរបស់និស្សិតវៀតណាមនៅសកលវិទ្យាល័យ Wollongong បានបង្កប់នូវអត្តសញ្ញាណវប្បធម៌វៀតណាម។

ថ្លែងមតិក្នុងពិធីបើកកម្មវិធីនេះ លោក Nguyen Dang Thang អគ្គកុងស៊ុលវៀតណាមប្រចាំរដ្ឋ New South Wales រដ្ឋ Queensland និង South Australia បានឲ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងសំដៅរួមចំណែកក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអូស្ត្រាលី ស្របតាមស្មារតីនៃទំនាក់ទំនងទ្វេភាគីដែលមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ។ លោកសង្ឃឹមថា និស្សិតនីមួយៗនឹងក្លាយជាឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរនាពេលអនាគត រួមចំណែកជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-អូស្ត្រាលី។ រីឯខ្លួនវិញ សាស្ត្រាចារ្យ Theo Farrell នាយករងនៃសាកលវិទ្យាល័យ Wollongong បានមានប្រសាសន៍ថា និស្សិតវៀតណាមមានទេពកោសល្យខ្ពស់ និងសម្រេចបានសមិទ្ធិផលគួរឲ្យកោតសរសើរក្នុងការសិក្សា។ ប្អូនៗក៏សកម្មនិងរួសរាយរាក់ទាក់ផងដែរ។ លោកសង្ឃឹមថា បន្ទាប់ពីការសិក្សានៅអូស្ត្រាលី និស្សិតវៀតណាមនឹងក្លាយជាស្ពានតភ្ជាប់ដែលជួយបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top