នោះគឺជាការបញ្ជាណែនាំរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន នៅក្នុងមហាសន្និបាតបក្សភាគខេត្ត Khanh Hoa លើកទី ១ អាណត្តិ ២០២៥ - ២០៣០ នាព្រឹកថ្ងៃទី ២២ កញ្ញា នៅខេត្ត Khanh Hoa។
អញ្ជើញថ្លែងមតិនៅមហាសន្និបាត ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បាន សង្កត់ធ្ងន់ថា មហាសន្និបាតត្រូវតែអះអាងនូវការប្តេជ្ញាចិត្តនាំ Khanh Hoa ក្លាយជា ប៉ូលកំណើនយុទ្ធសាស្ត្ររបស់ប្រទេសជាតិ ក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិម និងជា មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រទំនើប។ ទន្ទឹមនឹងនោះ អះអាងនូវគោលដៅនៅឆ្នាំ ២០៣០៖ អត្រាកំណើន GRDP ជាមធ្យមសម្រេចបាន ១១-១២% ក្នុងមួយឆ្នាំ; GRDP ជាមធ្យមក្នុងមនុស្សម្នាក់ ស្ថិតនៅក្នុងចំណោមមូលដ្ឋានខ្ពស់បំផុតទាំង ១០ នៅក្នុង ប្រទេស។ លោកប្រធានរដ្ឋសភាបានស្នើឲ្យខេត្ត Khanh Hoa តភ្ជាប់យ៉ាងជិតស្និទ្ធ នូវការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការពង្រឹងការការពារជាតិ សន្តិសុខ រក្សាយ៉ាងរឹងមាំនូវ ស្ថិរភាពនយោបាយ និងការពារអធិបតេយ្យភាពជាតិ; ផ្តោតលើសកម្មភាពកិច្ចការបរ ទេស និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម៕