
ការសម្ដែងសិល្បៈ Tuong មួយឈុតនៅក្នុងកម្មវិធី "ដួងព្រលឹងវៀតណាម" (រូបថត៖ TTXVN)
“ដួងព្រលឹងវៀតណាម” ជាកម្មវិធីសិល្បៈពោរពេញទៅដោយអត្តសញ្ញាណ វប្បធម៌ប្រពៃណីវៀតណាម ដែលមានខ្លឹមសារនិងវិធីសម្ដែងផ្អែកទៅលើសិល្បៈ Tuong នៅតំបន់ភាគកណ្ដាល ព្រមទាំងរួមបញ្ចូលជាមួយប្រភេទសិល្បៈដ៏ ពិសេសដោយឡែកនៃតំបន់ផ្សេងៗ របស់វៀតណាមផងដែរ។
កម្មវិធីសិល្បៈល្ខោន Tuong ប្រពៃណីវៀតណាមក្រោមប្រធានបទ “ដួង ព្រលឹងវៀតណាម” ត្រូវបានបង្ហាញជាផ្លូវការចំពោះមហាជននិងភ្ញៀវទេសចរ ចាប់ពីយប់ថ្ងៃទី២០ ខែកក្កដា នៅរោងល្ខោន Tuong Nguyen Hien Dinh ទីក្រុង ដាណាំង ភាគកណ្ដាលវៀតណាម។
“ដួងព្រលឹងវៀតណាម” ជាកម្មវិធីសិល្បៈពោរពេញទៅដោយអត្តសញ្ញាណ វប្បធម៌ប្រពៃណីវៀត ណាម ដែលមានខ្លឹមសារនិងវិធីសម្ដែងផ្អែកទៅលើសិល្បៈ Tuong នៅតំបន់ភាគកណ្ដាល ព្រមទាំងរួមបញ្ចូលជាមួយប្រភេទសិល្បៈដ៏ ពិសេសដោយឡែកនៃតំបន់ផ្សេងៗ របស់វៀតណាមផងដែរ។ កម្មវិធីនេះប្រព្រឹត្ត ទៅក្នុងរយៈពេល៦០នាទី ដោយមានឈុតសម្ដែង៧ឈុត។ កម្មវិធីសិល្បៈ Tuong ប្រពៃណី “ដួងព្រលឹង វៀតណាម” ប្រព្រឹត្តទៅនាវេលាម៉ោង៧និង៤៥នាទីយបស់ជារៀងរាល់ថ្ងៃក្នុងសប្ដាហ៍ និងវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃអាទិត្យនៅរោងល្ខោន Tuong Nguyen Hien Dinh ទីក្រុងដាណាំង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម