• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំមកនូវសុខភាពល្អ ផ្ញើមនោសញ្ចេតនាជូនប្រជាជននៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា

នាពេលថ្មីៗនេះ នៅខេត្តមណ្ឌលគីរី ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សហការជាមួយមន្ទីរពេទ្យ ជោរៃភ្នំពេញ បានរៀបចំកម្មវិធីពិនិត្យជំងឺ ការផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងប្រគល់អំណោយដល់ប្រជាជននៅក្នុងមូលដ្ឋានប្រមាណ ៥០០ នាក់ រួមទាំងប្រជាជនដើមកំណើតវៀតណាមផងដែរ។

ប្រជាជនកម្ពុជានៅខេត្តមណ្ឌលគីរីទទួលបានការពិនិត្យសុខភាព និងការផ្ដល់យោបល់អំពីការថែទាំសុខភាព (រូបថត៖ VNA))

នៅក្នុងព្រឹត្តិការណ៍នេះ លោក ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា កម្មវិធីនេះមានគោលបំណងជួយគាំទ្រការថែទាំសុខភាពសម្រាប់គ្រួសារមានស្ថានភាពលំបាក រួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាស្តីពីការថែទាំសុខភាពរបស់ប្រជាជន។

ចំពោះលោក ឌឹម នី អភិបាលស្តីទីខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កម្មវិធីនេះមិនត្រឹមតែផ្តល់ការជួយគាំទ្រផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

តាម kh.qdnd.vn

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោក Sonexay Siphandone ប្រធានរដ្ឋសភាឡាវ និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោក Sonexay Siphandone ប្រធានរដ្ឋសភាឡាវ និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម

នាថ្ងៃទី៣ ខែវិច្ឆិកា នៅវិមានរដ្ឋសភា លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ ង្វៀន ធី ថាញ់ ង៉ា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោក Sonexay Siphandone ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ Vandara Siphandone ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា។

Top