• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំបុណ្យ​តេតវៀតណាម​ទៅ​កាន់​ពិភពលោក

នាថ្ងៃទី ២ ខែមីនា នៅទីក្រុង Palmerston ភាគខាងជើងប្រទេសអូស្ត្រាលី ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth បានសម្របសម្រួលជាមួយសមាគមគ្រួសារវៀតណាម - អូស្ត្រាលី (AVFA) និងក្រុមសិល្បករ សិប្បករមកពីទីក្រុងហូជីមិញ រៀបចំកម្មវិធី “និទាឃរដូវនៃស្រុកកំណើត ឆ្នាំ ២០២៤” ដើម្បីផ្សព្វផ្សាយសម្រស់ប្រពៃណីក្នុងវប្បធម៌អំណរបុណ្យតេតរបស់ប្រជាជនវៀតណាម។

អភិបាលនៃដែនដីភាគខាងជើងរបស់អូស្ត្រាលី លោក Hugh Heggie ជាមួយនឹងការសរសេរអក្សរផ្ចង់។ រូបថត៖ VNA

នេះជាលើកទីមួយហើយដែលកម្មវិធី “និទាឃរដូវនៃស្រុកកំណើត” ត្រូវបានរៀបចំឡើងជាទ្រង់ទ្រាយធំនៅភាគខាងជើងអូស្ត្រាលី ដោយមានការចូលរួមពីសិល្បៈករនិងសិប្បករជាច្រើនមកពីវៀតណាម។ ព្រឹត្តិការណ៍នេះនាំមកនូវបទពិសោធន៍វប្បធម៌ថ្មីថ្មោងដល់មិត្តភក្តិអន្តរជាតិនៅតំបន់ភាគខាងជើងនៃប្រទេសអូស្ត្រាលី។ តាមនោះ ជំរុញការយោគយល់គ្នាទៅវិញទៅមក និងជាពិសេសដើម្បីឲ្យជំនាន់យុវវ័យវៀតណាមដែលកើតមកនៅប្រទេសអូស្ត្រាលី មិនបំភ្លេចចោលឫសគល់របស់ខ្លួន។

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមសិល្បៈករ និងសិប្បករមកពីទីក្រុងហូជីមិញបានឧទ្ទេសនាមអំពីល្បែងលេងប្រជាប្រិយ ការសរសេរអក្សរផ្ចង់ នំប្រពៃណី និងបង្ហាញម៉ូដ អាវផាយ - សំលៀកបំពាក់ប្រពៃណីវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ផ្លែឈើនិងបន្លែវៀតណាមជិត ១០០ តោន ដណ្តើមយកទីផ្សារ UAE

ផ្លែឈើនិងបន្លែវៀតណាមជិត ១០០ តោន ដណ្តើមយកទីផ្សារ UAE

ក្រុមហ៊ុន Lulu Group International នាថ្ងៃទី ១៨ ខែមេសា បានជួលយន្តហោះមួយគ្រឿង ដើម្បីដឹកជញ្ជូនផ្លែឈើ និងបន្លែស្រស់ៗជិត ១០០ តោន ពីវៀតណាម ទៅកាន់ប្រទេសអារ៉ាប់រួម (UAE)។

Top