• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំនាក់ទំនងវៀតណាមជាមួយសិង្ហបុរី និងប្រ៊ុយណេ ឡើងកំពស់ថ្មី

គេហទំព័រនៃទស្សនាវដ្តីស្រាវជ្រាវអាស៊ី-អឺរ៉ុប (Eurasia Review) នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះផ្សាយអត្ថបទអត្ថាធិប្បាយអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី និងប្រ៊ុយណេដារូសាឡឹម របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ដើម្បីជំរុញទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសសមាជិកទាំងពីរនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
នាយករដ្ឋមន្ត្រី លោគ Pham Minh Chinh និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី និងប្រ៊ុយណេ ចាប់ពីថ្ងៃទី ៨ - ១១ ខែកុម្ភៈ។ (រូបថត៖ Vu Khuyen/VOV)

យោងតាមអត្ថបទនោះ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទៅកាន់ប្រទេសសឹង្ហបុរី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ប្រព្រឹត្តទៅក្នុងឱកាសដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីនាពេលនេះ កំពុងអភិវឌ្ឍន៍យ៉ាងសំខាន់លើគ្រប់វិស័យ។ ទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរជាចំណុចភ្លឺក្នុងតំប ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងក្លាយជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិភាក្សាអំពីវិធានការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យប្រកបដោយគុណភាព ប្រសិទ្ធភាព។

យោងតាមអត្ថបទនោះ ក្នុងដំណើរទស្សនកិច្ចនៅប្រ៊ុយណេ នាថ្ងៃទី ១១ ខែកុម្ភៈ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសព្រុយណេអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគី និងការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការចរចាដើម្បីសម្រេចបាននូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ អត្ថបទនោះបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសំខាន់ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសសមាជិកអាស៊ានទាំងពីរ ដើម្បីនាំទំនាក់ទំនងដែលមានស្រាប់រវាងវៀតណាម និងប្រទេសទាំងនេះឡើងកំពស់ថ្មី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top