• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា

នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ត្រូវបានប្រារព្ធធ្វើឡើងនៅវិមានប្រធានាធិបតីមីយ៉ាន់ម៉ាដោយពិធីការខ្ពង់ខ្ពស់បំផុតសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាល។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា (រូបថតៈ TTXVN)

នៅក្នុងជំនួបជាមួយប្រធានាធិបតី U Win Myint, លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណង ចង់បង្កើនថែមទៀតនូវទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នា បន្តលើកកម្ពស់វិស័យសហប្រតិបត្តិការដែលមានឥទ្ធិពលវិជ្ជមានទៅលើការរឹតបន្តឹងចំណងមិត្តភាពនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដូចជា៖ វប្បធម៌ កីឡា ទេសចរណ៍ កម្លាំងពលកម្មនិងការអប់រំ-ណ្តុះបណ្តាល ជាដើម។

ទាក់ទងនឹងបញ្ហាតំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព គាំទ្រទៅវិញទោមកនៅបណ្តាវេទិកាអន្តរជាតិនិងក្នុងតំបន់។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានឯកភាពចាត់ទុកថា វៀតណាមនិងមីយ៉ាន់ម៉ារួមជាមួយបណ្តាប្រទេសអាស៊ានត្រូវបន្តគាំទ្រនូវគោលជំហររួមរបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត រួមចំណែករក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top