• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន


 ទិដ្ឋភាពនៃជំនួបពិភាក្សា
 

តបតាមការ​អញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc  នាយករដ្ឋមន្រ្តី​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ សម្តេច តេជោ ហ៊ុនសែ​ន បានអញើញ​មកបំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​វៀត​ណាម​ចាប់​ពី​​ថ្ងៃទី​ ៤ ដល់ថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៩។ នៅព្រឹកថ្ងៃទី ៤ ខែតុលា បន្ទាប់ពីពិធីទទួល​បដិសញ្ឋារ​កិច្ច​ដ៏ឧឡារិក​នៅ​វិមានប្រធាន​រដ្ឋមក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc​ បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ​ហ៊ុនសែន។
 
ក្នុង​ជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងសម្តេចតេជោហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ទំនាក់ទំនង​រវាងវៀតណាម​និងកម្ពុជា​គឺជាទំនាក់​ទំនងជិត​ស្និទ្ធ ដែលមិន​អាច​​បំបែកបាន​ឡើយ​។ នាយករ​ដ្ឋ​មន្រ្តីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់​ពិសេស នៃដំ​ណើរ​ទស្សនកិច្ច​នេះ ដោយ​ប្រទេស​ទាំងពីរ​បានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ០២ ដែលទទួលស្គាល់សមិទ្ធិផលនៃ​ការបោះបង្គោល​ព្រំដែន​លើគោកចំនួន​ ៨៤%  ព្រមទាំងបានសង្កត់ធ្ងន់ថា ​នេះគឺជាព្រឹត្តិការណ៍ន​យោបាយ​ដ៏មានសារៈ​សំខាន់​មួយ​ ដែលជាមូលដ្ឋានសម្រាប់ភាគីទាំងពីរឈានដ​ល់បញ្ចប់ការងារខ័ណ្ឌសីមាបោះបង្គោល រួម​ចំណែក​ដល់​ការកសាង​ព្រំដែនសន្តិភាព មិត្តភាព ​កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​រវាង​ប្រទេស​ទាំង​ពីរ​។
 
លោក​នាយករដ្ឋមន្រ្តីទាំងពីរបានកត់សម្គាល់ពីការវិវឌ្ឍន៍វិជ្ជមាននិងពិតនៃទំនាក់ទំនងវៀតណាម - កម្ពុជា​ក្នុង​រយៈ​ពេលកន្លងមកជាពិសេសកំណើនក្នុងវិស័​យពាណិជ្ជ កម្មនិងទេសចរណ៍ក៏ដូច​ជាពិភាក្សានិង​ឈានដល់​ការឯកភាព​គ្នាខ្ពស់លើ​ទិសដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេ​ភាគីនាពេលខាងមុខ។​ នាយក​រដ្ឋមន្រ្តីទាំងពីរ​បាន​ឯកភាព​គ្នាពង្រឹង​និងពង្រីកទំនាក់ទំនងទ្វេភាគីឥតឈប់ឈរក្រោមបាវចនា​ថា “អ្នកជិត​ខាងល្អមិត្ត​ភាពប្រពៃណីកិច្ច​សហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយនិរន្តរភាពយូរអង្វែង” ក្នុងស្មារតីជឿជាក់សមភា​ព ការគោរព​គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិ បត្តិការដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក។
 
ភាគីទាំង​ពីរបានឯកភាពថា ជាប្រទេសភូមិផងដរបងជាមួយគ្នា វៀតណាមនិង​កម្ពុជា​មាន​សក្តានុ​ពល​និង​គុណ​សម្បត្តិ​យ៉ាងច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ ឈរ​លើ​ស្មារតី​​នេះ ភាគីទាំងពីរបានឯកភាពជំរុញការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសការតភ្ជាប់ផ្លូវថ្នល់ ទន្លេ​ អគ្គិសនី ទេសចរណ៍ ហិរញ្ញវត្ថុ ធនាគារ ជាដើម។ ដោយស្វាគមន៍​ចំពោះ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ដែល​អាច​នឹង​កើន​ឡើងលើសពី ៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៩នោះ  លោកនាយក​រដ្ឋមន្រ្តីទាំងពីរ​បាន​ឯកភាព​ដឹកនាំក្រសួងនៃភាគីទាំងពីរ អោយអនុវត្តនូវវិធានការម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីនាំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឆ្ពោះទៅ​រកគោលដៅខ្ពស់ជាងសម្រាប់ន្មានឆ្នាំខាងមុខនេះ។
 
នាយករដ្ឋមន្រ្តីទាំង​ពីររូបបានឯកភាពគ្នា សហការដើម្បីស្វែងរកវិធានការសមហេតុ ផលបំផុត ស្របតាម​សភាព​ការណ៍​និងស្ថានភាពនៃភាគីទាំងពីរដើម្បីជួយដល់សហ គមន៍ជនវៀតណាមនៅកម្ពុជា អោយ​បាន​រស់​នៅ​ប្រកប​ដោយស្ថេរភាព និងធានាបាននូវស្ថានភាពស្របច្បាប់  រួមចំណែកដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រ​ទេសកម្ពុជា។
 
ស្តីពី​បញ្ហាក្នុងតំបន់និងអន្តរជាតិ មេដឹកនាំទាំងពីរបានឯកភាពលើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិ​សុខ​និង​ស្ថេរភាពក្នុងតំបន់ ដោយបញ្ជាក់ពីការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីបន្ត​កសាង​និង​អភិវឌ្ឍន៍​សហគមន៍​អាស៊ាន​ដោយប្រកាន់ខ្ជាប់នូវគោលការណ៍របស់អាស៊ាន គឺពង្រឹងសាមគ្គីភាព ខ្លួនទីពឹងខ្លួន និង​លើក​កម្ពស់​តួនាទីជាមជ្ឈភាពរបស់អាស៊ាន។ ម្យ៉ាងវិញទៀត ជំរុញកិច្ច​សហប្រតិ​បត្តិការ​រវាង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា - ឡាវ - វៀតណាមនិងមហាអនុតំបន់មេគង្គបើកទូលាយ ដើម្បីកាត់​បន្ថយគម្លាត​អភិវឌ្ឍន៍ គ្រប់គ្រង​និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព ឆ្ពោះទៅរក​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់អង្គការសហប្រជាជាតិ។ នាពេលខាងមុខ ប្រទេសទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធនៅឆ្នាំ ២០២០ នៅពេលដែល​ប្រទេសវៀត​ណាម​ត្រូវបាន​ធ្វើជា​ប្រធាន​អាស៊ាន​និង​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ ASEM ។
 
បន្ទាប់​ពីកិច្ចពិភាក្សាមក នាយករដ្ឋមន្រ្តីទាំងពីររូបបាន​ធ្វើជាសាក្សី​ក្នុងការ​ចុះហត្ថ​លេខា​លើឯកសារ​សហប្រតិ​បត្តិការ​ចំនួន​ ០៧ ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top