• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៩០ នៃទិវាកាសែតពលកម្មបានចេញផ្សាយលេខដំបូង


 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញប្រគល់គ្រឿងឥស្សិយយសថ្នាក់ទីមួយដល់កាសែត Lao Dong  (រូបថតៈ TTXVN)
 

 នាព្រឹក​ថ្ងៃទី១១ ខែសីហា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ កាសែតពលកម្ម (Lao Dong) បានប្រារព្ធខួបលើកទី ៩០ នៃ​ការចេញផ្សាយលេខដំបូង (១៤ សីហា ១៩២៩ - ១៤ សីហា ២០១៩) និង​ទទួល​បាន​មេដាយ​ពលកម្ម​ថ្នាក់​ទីមួយ​។ 
 
នាយក​រដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងអបអរសាទរ គណៈនិពន្ធ និពន្ធនាយក និង​អ្នក​យកព័ត៌មាននៃកាសែត Lao Dong ផងដែរ។ អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើកន្ត្រក់ផ្កាអបអរសាទរ។
 
ត្រូវ​បានបោះពុម្ភផ្សាយលេខដំបូង នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ១៩២៩ កាសែត Lao Dong គឺជា​ការ​សែត​មួយ​ក្នុង​ចំណោម​កាសែតចំណាស់ជាងគេចំនួនពីរ នៃសារព័ត៌មានបដិ វត្តវៀតណាម។ កាសែត Lao Dong ក៏ជា​ទីភ្នាក់​ងារ​​សារ​ព័ត៌មាន​ដំបូងគេមួយនៅប្រ ទេសវៀតណាម ដែលបានចុះផ្សាយកាសែត​អេឡិចត្រូនិក នាថ្ងៃទី ១៩ ខែ​ឧ​សភា​ ​ឆ្នាំ​១៩៩៩។ ក្នុងប្រវត្តិសាស្រ្តរយៈពេល ៩០ ឆ្នាំ ដែលបានបង្កើតនិង អភិវឌ្ឍកក កាសែត Lao Dong បាន​​ចូល​រួម​សម្លេងដ៏សំខាន់ដែលរួមចំណែកដល់បុព្វហេតុតស៊ូដើម្បីឯក រាជ្យនិងការពារជាតិ។
 
អញ្ជើញ​​ថ្លែអក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បាន​ប្រគល់​​គ្រឿង​ឥស្សរិយយសថ្នាក់ទី ១ ដល់សមូហភាពកាសែត Lao Dong និងគ្រឿងឥស្សរិយយសថ្នាក់ទី ៣ ជូន​ដល់​និពន្ធនា​យកកាសែត Lao Dong លោក Nguyen Ngoc Hien ដោយសារស្នាដៃ​ឆ្នើមក្នុងដំណាក់កាល ២០១៤ - ២០១៨​ ដែលរួមចំណែកកសាងបុព្វហេតុសង្គមនិយមនិងការពារប្រទេស​ជាតិ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top