ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សំណង់ចរាចរណ៍សំខាន់ៗ នៅទីក្រុង Hai Phong

លោកនាយរដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីកាត់ខ្សែបូរបើកឲ្យធ្វើចរាចរណ៍នៃគម្រោងវិនិយោគកសាងទីប្រសព្វ Nam Cau Binh (រូបថត៖ VGP)
នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋាន សាងសង់ខ្សែផ្លូវ និងតំបន់អភិរក្សវាលបង្គោល Cao Quy នៅឃុំ Lien Khe ស្រុក Thuy Nguyen ទីក្រុង Hai Phong។
អញ្ជើញថ្លែងនៅពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានរំលឹកឡើងវិញនូវជ័យជំនះដ៏ត្រចះត្រចង់ចំនួន៣ លើកនៅលើទន្លេ Bach Dang ដោយចាត់ទុកនោះគឺជារូបភាពដ៏រស់រវើក និងជានិមិត្តរូបនៃស្មារតីអង់អាចក្លាហានមោះមុត និងសាមគ្គីភាពរបស់ប្រជាជាតិវៀតណាម។
លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា តំបន់កេរ្តិ៍ដំណែលបុរាណវិទ្យាវាលស្រែ Cao Quy រួមជាមួយកេរ្តិ៍ដំណែលវាលបង្គោលនៃរាជវង្ស Tran ដែលត្រូវបានរកឃើញនៅតំបន់ជុំវិញ នៅខេត្ត Quang Ninh និងខេត្ត Hai Duong គឺជាប្រភពឯកសារប្រវត្តិសាស្ត្រនិងវត្ថុតាងពិតៗ ដ៏ថ្លៃថ្លាដែលរួមចំណែកទៅក្នុងការស្រាវជ្រាវ អំពីប្រវត្តិសាស្ត្រតស៊ូប្រឆាំងខ្មាំងសត្រូវឈ្លានពានរបស់ប្រជាជាតិ។ ការអភិរក្សនិងពង្រីកតម្លៃនៃកេរ្តិ៍ដំណែលបុរាណវិទ្យាវាលស្រែ Cao Quy នឹងរួមចំណែកពង្រឹងនិងពង្រីកតម្លៃបេតិកភ័ណ្ឌវប្បធម៌នៅស្រុក Thuy Nguyen និយាយដោយ ឡែកនិងទីក្រុង Hai Phong និយាយរួម។ នេះជាភារកិច្ចដ៏សំខាន់ដែលមិនត្រឹមតែមានអត្ថ ន័យខាងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យអប់រំដ៏ធំធេងខាងនយោបាយ សតិអារម្មណ៍និងប្រពៃណីផងដែរ។
មុននោះ នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកឲ្យធ្វើចរាចរណ៍នៃគម្រោងវិនិយោគកសាងចំណុចប្រសព្វស្ពាន Binh ខាងត្បូងនៃទីក្រុង Hai Phong។ នេះជាចំណុចប្រសព្វគ្នា នៃផ្លូវចែកជា ៦ ចូលក្នុងមជ្ឈមណ្ឌលទីក្រុង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម