
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមបញ្ជាណែនាំនៅកិច្ចប្រជុំស្ដីពី ការលើកកំពស់ផលិតភាពពលកម្មជាតិ។
អញ្ជើញថ្លែងសន្និដ្ឋាន លោក Nguyen Xuan Phuc បានចាត់ទុកថា ប្រសិន បើយកផលិតផលក្នុងស្រុកសរុប (GDP) ចែកអោយចំនួនពលករក្នុងស្រុបសរុប នោះ គឺផលិតភាពពលកម្មរបស់វៀត ណាមនៅតែទាប។ តាមរបៀបគិតនេះ ផលិតភាពពលកម្មរបស់វៀតណាមត្រឹមតែខ្ពស់ជាងឡាវ កម្ពុជា និង មីយ៉ាន់ម៉ា ក្នុងតំបន់អាស៊ានតែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា មានមូលហេតុ ជាច្រើនដែលបណ្ដាលអោយផលិតភាពទាបយ៉ាងដូច្នេះ។
“នាបច្ចុប្បន្ន ការធ្វើស្ថិតិតម្លៃ GDP របស់វៀតណាមនៅតែមានភាពខ្វះខាត ជាច្រើន។ ប្រសិនបើធ្វើស្ថិតិបានត្រឹមត្រូវគឺ GDP អាចកើនឡើង២៥,៤%បន្ថែម ទៀត។ ម្យ៉ាងវិញទៀត កសិកម្មនៅតែស្រូបយកសមាមាត្រខ្ពស់ណាស់។ នា បច្ចុប្បន្ន មានពលករចំនួន៣៧%ជាពលករកសិកម្ម។ ប៉ុន្តែនៅជប៉ុនឬអង់គ្លេស នោះគឺពលករកសិកម្មត្រឹមតែស្រូបយក២ដល់៣%តែប៉ុណ្ណោះ”។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានលើកឡើងនូវភារកិច្ច សំខាន់ៗសំដៅលើកកំពស់ផលិតភាពពលកម្មអោយបានខ្លាំងក្លាថែមទៀត។ ក្នុងនោះ ភារកិច្ចចម្បងគឺជំរុញការកែទម្រង់របៀបរបប ដើម្បីអោយប្រភពធនធាន ទាំងអស់ រួមទាំងប្រភពធនធានមនុស្សអាចត្រូវបានចែក ចាយនិងប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពបំផុត។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីក៏បានស្នើ អោយបង្កើតយន្តការខ្លាំងគ្រប់គ្រាន់ដើម្បីទាក់ទាញមនុស្សមានទេពកោសល្យ ទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសគឺអ្នកជំនាញនិងនិស្សិតរៀនសូត្រនៅ ឯបរទេស ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម