• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី នៅខេត្ត Quang Nam


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី នៅខេត្ត Quang Nam (រូបថត៖ vnanet.vn)
 

 ក្នុងឱកាស​ រំលឹកខួបលើកទី ៧២ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា)នោះ នាថ្ងៃទី ២៧ខែកក្កដា ​នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញទៅអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធ​វីរៈយុទ្ធ​ជន​ពលី នៅខេត្ត Quang Nam។
 
នាយករដ្ឋមន្រ្តី​ លោក Nguyen Xuan Phuc បានអញ្ជើញ អុជធូប នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធ នៃវិហារសក្ការបូជា​យុទ្ធជន​ពលីភ្នំ Que ដែលជាទីកន្លែងមានផ្នូររបស់យុទ្ធជនចំនួន ៤០ រូប នៃកងអនុសេនាធំលេខ ១ កងវរៈ​សេនា​​តូច​ពិសេស លេខ ៤០៩ នៃកងយោធភូមិភាគីទី ៥ ដែលបានពលីជីវិតកាលពី​យប់​ថ្ងៃទី ១១ ខែ​ឧសភា​ ឆ្នាំ១៩៦៩ នៅភ្នំ Que នៅពេលវាយប្រហារទៅលើមូលដ្ឋានរបស់កងពលតូចលេខ ១៩៦ របស់ក​ង​ទ័ព​អាមេរិក​។
 
មុននេះ ​នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញទៅអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធ​វីវៈយុទ្ធ​ជន​ចំនួន​ ៣០៩ រូប នៅភូមិ Phuong Nghe ឃុំ Que Phu ស្រុក Que Son។ នេះគឺជាភូមិមួយ ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ទី ២ នៅទូទាំងប្រទេសក្នុងការតស៊ូប្រឆាំងចក្រព័តអាមេរិក។ អញ្ជើញថ្លែងនៅទីនេះ លោកនាយ​ក​រដ្ឋ​មន្ត្រីបាន​ផ្ញើសេចក្ដីតបស្នងសងគុណ​របស់បក្ស រដ្ឋ និ​ងប្រជាជន​ជូនចំពោះក្រុម​គ្រួសារយុទ្ធជន​ពលីក្នុង​ភូមិ។ លោ​កនាយរដ្ឋមន្ត្រីបានអះអាងថា រាល់​សមិទ្ធិផលរបស់ប្រទេសជា​តិ ដែល​ទទួល​បាន​នាបច្ចុប្បន្ន​នេះគឺមក​ពីកា​រលះបង់របស់កុលបុត្រ កុលធីតានៃប្រ​ទេសជាតិ ដែលក្នុងនោះមានវិវីបុរស យុទ្ធជ​ន​ពលី និងប្រ​ជាជ​ន​ភូមិ  Phuong Nghe ផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top