• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅលើកទឹកចិត្ត សកម្មភាពផលិតកម្មអាជីវកម្មនាដើមឆ្នាំថ្មី

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ពោលគឺថ្ងៃទី៧តេត នៅរដ្ឋធានីហាណូយ នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំនាដើមឆ្នាំថ្មីប្រពៃណី នៅធនាគារ គោលនយោបាយសង្គមកិច្ច ដែលជាអង្គភាពនាំមុខគេក្នុងការអនុវត្តកិច្ចការផ្ដល់ឥណទានអនុគ្រោះសម្រាប់​ជន​ក្រីក្រនិងមុខសញ្ញាគោលនយោបាយនានា។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សួរសុខទុក្ខកសិករនៅខេត្ត Ninh Binh (រូបថត៖ Chinhphu.vn)

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គោលដៅរបស់បក្សនិងរដ្ឋនោះគឺអភិវឌ្ឍខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ដែលក្នុងនោះយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បញ្ហាសុខុមាលភាពសង្គម។ លោកបានជម្រាបថា នាពេលកន្លងទៅ វៀតណាមត្រូវបានអង្គការអន្តរជាតិជាច្រើនវាយតម្លៃខ្ពស់ចំពោះកិច្ចការធានាសុខុមាលភាពសង្គមនិងកាត់បន្ថយភាពក្រីក្រ។ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះការដែលប្រព័ន្ធនយោបាយទាំងមូលបានរួមដំណើរជាមួយធនាគារគោលនយោបាយ សង្គមកិច្ចក្នុងការផ្ដល់ដើមទុនអនុគ្រោះសម្រាប់ជនក្រីក្រនិងមុខសញ្ញាគោលនយោបាយផ្សេងៗទៀត។ អាស្រ័យដោយហេតុនេះ ដើមទុនរបស់បក្សនិងរដ្ឋត្រូវបានបញ្ជូនទៅអោយមុខសញ្ញាដែលត្រូវការយកចិត្តទុកដាក់។

នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក៏បានអញ្ជើញទៅទស្សនារូបសណ្ឋានផលិតកម្មកសិផលនាំចេញដោយបច្ចេក វិទ្យាខ្ពស់នៃក្រុមហ៊ុនភាគហ៊ុនចំណីអាហារនាំចេញ Dong Giao Doveco នៅខេត្ត Ninh Binh ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top