• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សន កិច្ចជាផ្លូវការនៅរុស្ស៊ី ន័រវេសនិងស៊ុយអែត


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ (រូបថត៖ TTXVN)
 

នាថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមនិងលោកជំទាវ ដឹក​នាំ​គណៈ​ប្រតិ​ភូជាន់​ខ្ពស់​វៀត​ណាម បានចាកចេញពីរដ្ឋធានីហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូ​វការនៅសហព័ន្ធរុស្ស៊ី​ ព្រះរាជា​ណាចក្រ ន័រវេសនិងព្រះរាជាណាចក្រស៊ុយអែត។
 
ដំណើរ​ទស្សន​កិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាម គោរពទំ​នាក់​ទំនង​មិត្ត​ភាព​ប្រពៃ​ណីនិ​ង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងសហប្រតិ បត្តិការលើគ្រប់វិស័យ ជាពិសេសគឺ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
 
ដំណើរទស្សនកិច្ច​ជាផ្លូវការនៅន័រវេសចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ របស់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ​នឹងធ្វើអោយស៊ីជំរៅថែមទៀតនូវ ចំណងមិត្តភាពប្រពៃណីប្រពៃណី ហើយបង្កើន​កិច្ច​សហប្រ​តិបត្តិ​ការ​រវាង​វៀត​ណាម និងន័រវេស​អោយកាន់តែប្រកបដោយភាពជាក់ស្ដែង​និងប្រសិទ្ធភាពថែមទៀត។
 
ដំណើរ​ទស្សនកិច្ច​ជាផ្លូវការនៅស៊ុយអែតចាប់ពីថ្ងៃទី២​៦ដល់ថ្ងៃទី២៨ ខែ ឧសភា របស់នាយករ​ដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា វៀត ណាម​ជានិច្ច​កាល​គោរព​ការ​ពង្រឹង​និងព​ង្រីក​ទំនាក់​ទំនងមិត្តភាព​និង​កិច្ច​សហ ប្រតិបតិ្តការប្រពៃណីដ៏ល្អប្រសើរដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់និងប្រជាជន នៃប្រទេសទាំង​ពីរស្ថាបនា​និង​ពូនជ្រុំក្នុងអំឡុងពេល៥០ឆ្នាំក​ន្ល​ងទៅ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ កសាងប្រព័ន្ធសុខាភិបាលប្រកបដោយយុត្តិធម៌ និងមានគុណភាព

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ កសាងប្រព័ន្ធសុខាភិបាលប្រកបដោយយុត្តិធម៌ និងមានគុណភាព

ប្រធានរដ្ឋសភាបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវិស័យសុខាភិបាលសម្រេចបាននាពេលថ្មីៗនេះបានរួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

Top