• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា

ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងចុះហត្ថលេខាលើកម្មវិធីសកម្មភាពស្ដីពីកិច្ចសហប្រតិបតិ្តការរវាង ប្រទេសទាំងពីរដំណាក់កាលឆ្នាំ២០១៩-២០២៤។


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែធ្នូ តាមការអញ្ជើញរបស់​ប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Win Myint។

ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងចុះហត្ថលេខាលើកម្មវិធីសកម្មភាពស្ដីពីកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរដំណាក់កាលឆ្នាំ២០១៩-២០២៤។ នេះជាឯកសារដ៏សំខាន់ ដែលជួយកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដោយមានចក្ខុវិស័យយូរអង្វែងនិងកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកំពុងរីកចម្រើនប្រកបដោយផ្លែផ្កា។ នាបច្ចុប្បន្ន វៀតណាមជាវិនិយោគិន​បរទេសធំទី៧របស់មីយ៉ាន់ម៉ាដោយមានដើមទុនសរុបប្រមាណ ២,២ ពាន់លានដុល្លាអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top