• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅដល់ទីក្រុង Osaka ចាប់ផ្ដើមដំណើរចូលរួមកិច្ចប្រជុំកំពូល G20


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវនៅព្រលានយន្តហោះអន្តរជាតិ Kansai (រូបថត៖ VGP)
 

 ទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោក ជំទាវរួម​ជាមួយគណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម​នៅព្រលាន​យន្តហោះអន្តរជា​តិ Kansai មានវត្តមា​នលោក Kiyoto Tsuj​i អនុរដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ជប៉ុន​ លោក Kiminori Iwama ឯកអគ្គរដ្ឋទូត ប្រធាននាយកដ្ឋានពិធិការ ក្រ​សួងការបរ ទេសជប៉ុន​ រួមជា​មួយ​ថ្នាក់ដឹកនាំខេត្ត Osaka។
 
នារសៀល​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០១៩ តាមម៉ោងតំបន់ យន្តហោះពិសេសដឹក នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម​លោក Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដល់​ព្រលាន​យន្ត​ហោះ Kansai ទីក្រុង Osaka ប្រទេសជប៉ុន ដើម្បីចាប់ផ្ដើមដំណើរចូលរួមកិច្ចប្រជុំកំពូល G20 និងបំពេញ​ទស្សន​កិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃទី២៧ខែមិថុនាដល់ថ្ងៃទី១ ខែកក្កដា។
 
​ទទួលនាយករដ្ឋមន្រ្តី​វៀតណាមលោក Nguyen Xuan Phuc និងលោក ជំទាវរួមជាមួយគណៈ ប្រតិភូជាន់ខ្ពស់វៀត​ណាម​ នៅព្រលានយន្តហោះអន្តរជាតិ Kansai មានវត្តមានលោ​ក Kiyoto Tsuji អនុរដ្ឋ​មន្រ្តីក្រសួង​ការបរទេស​ជប៉ុន លោក Kiminori Iwama ឯកអគ្គរដ្ឋទូត ប្រធាននាយកដ្ឋានពិធិការ ក្រសួងការបរ ទេស​ជប៉ុន រួមជាមួយថ្នាក់ដឹកនាំខេត្ត Osaka។ ចំពោះភាគីវៀតណាមវិញ គឺមាន ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​​ប្រចាំជប៉ុនលោក Vu Hong Nam អគ្គកុងស៊ុលវៀត ណាមប្រចាំ Osaka លោក Vu Tuan Hai រួមជាមួយ​កម្មាភិបាល​ នៃស្ថានទូត ស្ថាន កុងស៊ុលនិងសហគមន៍ជនវៀតណាមនៅ Osaka។
 
កិច្ចប្រជុំកំពូល G20 ​ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែមិថុនា។ នេះជាកិច្ចប្រជុំលើកទី១៤ ​ដែលត្រូវបាន​រៀបចំឡើងក្នុងកាលៈទេសៈ ដែលសេដ្ឋកិច្ចពិភពលោកមានកំ​ណើន​យឺត ជាមួយ​ហានិភ័យ​ជាច្រើន​ដោយសា​រ តែការប្រកួតប្រជែងយុទ្ធសាស្ត្ររ​វាងមហាអំណាចពិភពលោកកាន់តែកើន​ឡើង ក៏ដូច​ជាជម្លោះពាណិជ្ជកម្ម​រវាងអាមេរិក​និងចិន និងបញ្ហាភូមិសាស្ត្រ-នយោបាយ ​ស្មុគស្មាញផ្សេងៗទៀត​។
 
តាម​គម្រោង ក្រៅពីការចូលរួមសម័យប្រជុំនានា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹង​អញ្ជើញ​ជួបធ្វើកា​រ​ជាមួយថ្នាក់ដឹកនាំនៃប្រទេ​សផ្សេងៗ ដែលមកចូលរួមព្រឹត្តិកា​រណ៍​នេះ។ លោកនាយក​រដ្ឋមន្រ្តីក៏​នឹងជួប​ធ្វើការជា​មួយ បណ្ដាសហគ្រាសនិងអង្គការមិត្ត​ភាពតំបន់ Ka​nsai ផងដែរ៕​​

 

តា​​​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top