ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបទេសាភិបាលធនាគារសហប្រតិបតិ្តការអន្តរជាតិជប៉ុន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) និងទេសាភិបាលធនាគារ JBIC (រូបថត៖ chinhphu.vn)
នៅទីនេះ លោកទេសាភិបាល Tadashi Maeda បានអះអាងថា JBIC ត្រៀមខ្លួនជា ស្រេចសហប្រតិបតិ្តការនិងជួយឧបត្ថម្ភ វៀតណាមក្នុងការអភិវឌ្ឍគម្រោងឧណ្ហ អគ្គីសនីដោយមានបច្ចេកវិទ្យាទំនើបនិងការពារបរិស្ថាន។
នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយទេសាភិបាល ធនាគារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JBIC) លោក Tadashi Maeda។ នៅ ទីនេះ លោកទេសាភិបាល Tadashi Maeda បានអះអាងថា JBIC ត្រៀមខ្លួនជា ស្រេចសហប្រតិបតិ្តការ និងជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍគម្រោងឧណ្ហ អគ្គីសនីដោយមានបច្ចេកវិទ្យាទំនើបនិងការពារបរិស្ថាន។ លោកក៏បានលើក អនុសាសន៍ថា វៀតណាមត្រូវការជំរុញខ្លាំងនូវគម្រោងឧណ្ហអគ្គីសនីឧស្ម័ន រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) ផងដែរ។ លោកបានអោយដឹងថែមទៀតថា JBIC កំពុងពិចារណាលើការផ្ដល់ប្រាក់កម្ចីចំពោះសម្ព័ន្ធក្រុមហ៊ុនមួយចំនួនរបស់ វៀតណាមដើម្បីវិនិយោគអភិវឌ្ឍន៍គម្រោងអគ្គីសនីធំៗ ដោយប្រើប្រាស់បច្ចេក វិទ្យាទំនើបនិងស្និទ្ធស្នាលជាមួយបរិស្ថាន។
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន សម្ដែងនូវការស្វាគមន៍ចំពោះការវិនិយោគតាមរូបភាព PPP ក្នុងវិស័យឧណ្ហ អគ្គីសនីនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា JBIC នឹង ចូលរួមផ្ដល់មតិដើម្បីបំពេញរបៀបរបប គោលនយោបាយ ក្នុងការវិនិយោគ PPP ក៏ដូចជាជួយឧបត្ថម្ភសហគ្រាសវៀតណាមក្នុងការអភិវឌ្ឍគម្រោងថាមពលអគ្គីសនីផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម